អាយុគ្រាន់តែជាតួលេខ! គូស្នេហ៍វ័យខុសគ្នាឆ្ងាយដូចឪពុក និងកូន បង្ហោះរូបផ្អែមល្ហែមនៅលើបណ្តាញសង្គម ធ្វើអោយកម្លោះៗជាច្រើនអស់សង្ឃឹមនៅក្នុងជីវិត

ថ្មីៗនេះបុរសវ័យ ៦៥ ឆ្នាំម្នាក់បានបង្ហោះរូបថតផ្អែមល្ហែមរបស់ខ្លួន ដែលបានថតជាមួយនឹងប្រពន្ធដែលមាន​អាយុ ២៦ ឆ្នាំ នៅលើបណ្តាញសង្គម ធ្វើអោយមនុស្សជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ។ ថ្វីត្បិតតែមានមនុស្សជាច្រើនបានគិតថា នារីវ័យក្មេងសាច់សខ្ចីរូបនោះព្រមស្រលាញ់គាត់ ដោយសារសំលឹងឃើញលុយរបស់គាត់ក៏ដោយ ប៉ុន្តែគាត់មិនខ្វល់នឹងពាក្យសំដីទាំងអស់នោះទេ ហើយគាត់ច្បាស់ណាស់ថានាងពិតជាស្រលាញ់គាត់ មិនមែនស្រលាញ់លុយរបស់គាត់ទេ ។

បើតាមការនិយាយនៅលើ គណនីហ្វេសប៊ុករបស់គាត់បានអោយដឹងថា ប្រពន្ធវ័យក្មេងខ្ចីរបស់គាត់នេះ គឺជាកូនកាត់ចិន-វៀតណាម ។ មុនពេលដែលគាត់ទាក់ទងជាមួយនឹងនាង គាត់ធ្លាប់សង្សារម្នាក់ស្រលាញ់គ្នាបាន ៥ ឆ្នាំ ហើយក៏បែកគ្នាវិញ ។ បន្ទាប់ពីបែកគ្នាជាមួយនឹងសង្សារចាស់ គាត់ក៏សម្រេចចិត្តរកសង្សារថ្មីមួយទៀត ហើយក៏បានជួបនឹងនារីវ័យ ២៦ រូបនោះ ដែលទើបតែមកពីប្រទេសវៀតណាម ។ បន្ទាប់ពីសារភាពប្រាប់ពីអារម្មណ៍ស្នេហារួចហើយ បុរសជនជាតិតៃវ៉ាន់រូបនេះ ក៏បានហោះទៅប្រទេសវៀតណាម ដើម្បីជួបជាមួយនឹងឪពុកម្តាយរបស់នាង ។

ខុសស្រលះពីមតិមហាជនជាច្រើនដែលបាន comment ថា នាងស្រលាញ់លុយគាត់ច្រើនជាងគាត់ តែបុរសវ័យចំណាស់រូបនោះបានប្រាប់វិញថា គាត់មិនមែនជាអ្នកមានទេ ប៉ុន្តែគាត់គ្រាន់តែជាអ្នកលក់ចំណីអាហារតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះ ។ អ្វីដែលនឹកមិនស្មានមិនដល់នោះគឺ គូស្នេហ៍មួយគូនេះបានសម្រេចចិត្តរៀបការជាមួយគ្នា បន្ទាប់ពីទាក់ទងគ្នាបានត្រឹម ១ ខែ ។ ក្នុងនោះផងដែរ ក៏មានកម្លោះៗមួយចំនួនបាននិយាយថា គួរអោយច្រណែនណាស់ ដែលគាត់អាចរកបានប្រពន្ធស្អាត ហើយស្រលាញ់គាត់ខ្លាំងយ៉ាងនេះ ខណៈពេលដែលពួកគេនៅមិនទាន់រកបានសង្សារមួយផង ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial