មហាសោកនាកម្ម! មនុស្ស ៧៤ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម័បំផុត នៅក្នុងហេតុការណ៍ភ្លើងឆេះរថភ្លើងនៅប៉ាគីស្ថាន (មានវីដេអូស្តែងៗ)

ប៉ាគីស្ថាន៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ មានមហាសោកនាកម្មមួយបានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន ដោយរថភ្លើងមួយគ្រឿងត្រូវបានឆាបឆេះយ៉ាងសន្ធោរសន្ធៅ បណ្តាលអោយមនុស្ស ៧៤ នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម័បំផុត ។

មកទល់ព្រឹកថ្ងៃអាទិត្យទី ៣ ខែ វិច្ឆិកានេះ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានមកកំណត់អត្តសញ្ញាណមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយការពិនិត្យ DNA ព្រោះថាជនរងគ្រោះទាំងអស់នោះត្រូវបានភ្លើងឆេះខ្លោច រហូតមើលលែងស្គាល់ទៅហើយ ។ ហេតុការណ៍ដ៏មហា សោកនាកម្មនេះបានកើតឡើង ដោយសារផ្ទុះកំប៉ុងហ្គាស របស់អ្នកដំណើរនៅលើរថភ្លើងម្នាក់ ដែលបានប្រើដើម្បីចំអិនអាហារពេលព្រឹក ។ អគ្គិភ័យនេះបង្កអោយមានការឆាបឆេះទូររថភ្លើងចំនួន ៣ និងបណ្តាលអោយមនុស្ស ៧៤ នាក់បានស្លាប់បាត់បង់ជីវិត និង ៥៧ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ។

រថភ្លើងនេះធ្វើដំណើរទៅកាន់ទីក្រុង Rawalpindi ជិតរដ្ឋធានីពីភាគខាងត្បូងនៃទីក្រុង Karachi ដោយមានអ្នកដំណើរជាច្រើនបានធ្វើដំណើរទៅកាន់កន្លែងប្រជុំសាសនា ។ តាមសំដីមន្ត្រីនៅក្នុងប្រទេសនេះបាននិយាយថា អ្នកដំណើរនៅលើរថភ្លើងជាទូទៅ បានដាក់ចង្ក្រានហ្គាសមកតាមខ្លួន ដើម្បីចំអិនអាហាររបស់ពួកគេ ខណៈពេលដែលធ្វើដំណើរដ៏ឆ្ងាយ នេះគឺជាបញ្ហាទូទៅមួយនៅក្នុងប្រទេសប៉ាគីស្ថាន ទោះបីជាមានច្បាប់ប្រឆាំងនឹងទង្វើនេះក៏ដោយ ។

យោងតាមសំដីមន្ត្រីស៊ើបអង្កេតម្នាក់បានប្រាប់អោយដឹងថា បើតាមការសាកសួរជនរងគ្រោះដែលនៅរស់រានមានជីវិត ពួកគេបាននិយាយថា អ្នកដំណើរដែលនៅក្នុងបន្ទប់រថភ្លើង ដែលបានឆាបឆេះនោះ បានប្រើចង្ក្រានហ្គាសយ៉ាងហោចណាស់ ៣ ដង មុនពេលដែលកើតហេតុនេះ ។ តាមរបាយការណ៍ស៊ើបអង្កេតក៏បានរកឃើញកំប៉ុងហ្គាល ហើយកំទេកកំទីបំណែកសំបកកំប៉ុងផងដែរ ។

គួររំលឹកផងដែរថាមហាសោកនាកម្មដ៏រន្ធត់បែបនេះ ក៏ធ្លាប់កើតមានម្តងរួចហើយនៅក្នុងប្រទេសប៉ាគីស្ថានកាលពីឆ្នាំ ២០០៥ បង្កឡើងដោយរថភ្លើងបុកគ្នា បណ្តាលមនុស្ស ១៣០ នាក់បានស្លាប់បាត់បង់ជីវិត ៕

ទស្សនាវីដេអូ៖

Train fire in Pakistan kills dozens after cooking accident

A massive #fire caused by a gas stove erupted on a train traveling in #Pakistan's eastern Punjab Province, killing at least 74 passengers.

Posted by China Daily on Thursday, October 31, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial