អ្នកនិយមលេងហ្វេសប៊ុក រិះគន់យ៉ាងចាស់ដៃចំពោះការថតវីដេអូចម្រៀងបទ «សង្សារក៏ផិត មិត្តក៏ក្បត់»

ថ្មីៗនេះអ្នកនិយមលេងហ្វេសប៊ុកជាច្រើននាក់ បានរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីសកម្មភាពនៃការថត MV បទ «សង្សារក៏ផិត មិត្តក៏ក្បត់» ត្រូវគេបង្ហោះចែកចាយពេញបណ្តាញសង្គម នៅត្រង់ឈុតមួយដែលតួសម្តែងបានថតឳបថើប លូកស្ទាប ដែលមើលទៅវាមិនទំនងទាល់តែសោះ វាហាក់បីដូចជាការឈុតថតរឿងអាសអាភាសទៅវិញ ។

បន្ទាប់ពីមហាជនបានប្រតិកម្មចំពោះការថតនេះ ក៏មានអ្នកដឹកនាំសម្តែងនៅក្នុងផលិតកម្មថោន លោក Rith Omaga ក៏បានចោទជាសំនួរមួយសួរទៅកាន់អ្នកដឹកនាំថត MV បទ «សង្សារក៏ផិត មិត្តក៏ក្បត់» នោះថា ៖

«ខ្ញុំសូមសួរមួយតាមត្រង់ តើអ្នកដឹកនាំសំដែងបទនេះគាត់កំពុងគិតពីអ្វី? ចង់អោយបទហ្នឹងល្បី? ខ្ញុំមិនដាក់កំហុសលើតួសម្តែងទេ តែខ្ញុំដាក់កំហុសទៅលើអ្នកដឹកនាំសម្តែងតែម្តង ព្រោះសាច់រឿងគាត់អ្នកសរសេរ សាច់រឿងគាត់អ្នករៀបចំ តួសម្តែងគ្រាន់តែសម្តែង តាមអ្វីដែលអ្នកដឹកបានប្រាប់ ។ ចំណងជើង សង្សារក៏ផិត មិត្តក៏ក្បត់ តែចាំបាច់មានឈុតថើបស្រើបស្រាល ថើបត្រដុស បឺតមាត់ លូចចូលគូថចឹង?

ការក្បត់មិនបាច់ដល់ថ្នាក់ បង្ហាញចឹងហៅថាក្បត់ទេ ។ ក្បត់ដោយប្រយោលបានតើ អ្នកមើលគេយល់តើ ចាំបាច់សាច់រឿងដល់ថ្នាក់ហ្នឹង ? សិល្បះខ្មែរមិនរីកចំរើបក៏ដោយសារតែមានមនុស្សប្រភេទអ្នក ។ តើធ្លាប់ឆ្លងកាត់ការរៀនសូត្រពីការផលិតដែរទេ ក្នុងនាមខ្ញុំជាអ្នកដឹកនាំសម្តែង ធ្វើការខាងហ្នឹងដែរ ខ្មាស់គេជំនួស ព្រោះខ្ញុំមិនដែលផលិត MV ណាដែលគ្មានគំនិតចឹងទេ ។ តើអ្នកដឹកនាំនេះចេញមកពីណា មានឈ្មោះនៅក្នុងក្រសួងសិល្បះទេ ? តើក្រសួងមានដឹងទេ ពីការផលិតបែបនេះ រឺវាជាលក្ខណៈ ១៨+ » ។ យ៉ាងណាៗសង្ឃឹមថាអ្នកដឹកនាំសម្តែង គួរតែគិតពិចារណាចំពោះការដឹកនាំរបស់ខ្លួន ៕

វីដេអូ៖

ឈុតសង្សាផិតមិត្តក៏ក្បត់ បងហាវ#ជាតិណាស់🤣

Posted by พี ใหม on Friday, November 1, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial