ស្ត្រីម្នាក់ប៊ិះនឹងធ្វើអោយកូនទើបនឹងកើតស្លាប់ ព្រោះតែជឿតាមគេថា ទឹកទំពារបាយជូរអាចជួយព្យាបាលជំងឺលឿង

ក្នុងនាមជាម្តាយ គ្មាននរណាម្នាក់ចង់ធ្វើបាបកូនខ្លួនឯងនោះទេ ហើយនៅពេលដែលឃើញកូនឈឺពិតជាមានព្រួយបារម្ភខ្លាំងណាស់ ។ ដោយហេតុនេះហើយទើបបានជា ម៉ាក់ៗតែងតែសួរគេសួរឯងពេលដែលកូនឈឺ ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ទារកទើបនឹងកើត អ្នកមិនគួរប្រហែសនោះទេ​ បើកូនអ្នកមិនស្រួលខ្លួន គួរតែនាំទៅពេទ្យ ជាជាងជឿតាមគេថា ។

ជាក់ស្តែង មានស្ត្រីជនជាតិចិនម្នាក់ ប៊ិះនឹងធ្វើអោយកូនដែលទើបនឹងកើតស្លាប់ ព្រោះតែជឿគេប្រាប់ថា ទឹកទំពាំងបាយជូរអាចជួយព្យាបាលជំងឺស្បែកលឿង ។ តាមការចុះផ្សាយនៅលើ asianparent បានអោយដឹងថា ស្ត្រីជាម្តាយដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បានឃើញស្បែករបស់កូនឡើងលឿង ដូច្នេះនាងក៏មានការព្រួយបារម្ភជាខ្លាំង ហើយគាត់ក៏សួរគេឯង អ្នកដែលធ្លាប់មានកូនកើតលឿង ។ បន្ទាប់មកក៏មានស្ត្រីម្នាក់ បានប្រាប់គាត់ថា អោយកូនបៅទឹកទំពាំងបាយជូរគៀបស្រស់ៗទៅ ព្រោះវាអាចជួយព្យាបាលជំងឺស្បែកលឿង ។

ពេលដែលលឺដូច្នេះហើយ គាត់ក៏បានអោយកូនបៅទឹកទំពាំងបាយជូរ ។ បន្ទាប់ពីបៅរួច ទារកស្រាប់តែមានអាការៈពិបាកក្នុងខ្លួន យំមិនបាត់សោះ ។ ដោយភ័យពេកគាត់ ក៏បាននាំកូនទៅពេទ្យ ។ គ្រូពេទ្យបានពិនិត្យឃើញ ទឹកទំពាំងបាយជូរនៅក្នុងក្រពះទារក គ្រូពេទ្យក៏សួរនាំថា ហេតុអ្វីបានជាអោយកូនដែលទើបនឹងកើតបៅទឹកទំពាំងជូរបែបនេះទៅវិញ ? ក្រពះក្មេងនៅខ្ចីខ្លាំងណាស់ វាអាចបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ រឺអាចធ្វើទារកស្លាប់ទៀតផង ។

ស្ត្រីជាម្តាយក៏រៀបរាប់ប្រាប់ពេទ្យតាមដំណើររឿង ថាកូនរបស់នាងឡើងលឿងស្បែកបន្ទាប់ពីកើតបានប៉ុន្មានថ្ងៃ ហើយមានគេប្រាប់នាងថាទឹកទំពាំងបាយជូរអាចជួយព្យាបាល នាងក៏អោយកូនបៅទឹកទំពាំងបាយជូរទៅ ។ គ្រូពេទ្យបានបន្ទោសស្ត្រីនោះយ៉ាងច្រើនចំពោះករណីនេះ ប៉ុន្តែជាសំណាងល្អដែលទារកឆ្លងផុតគ្រោះថ្នាក់ តែគ្រូពេទ្យអោយនៅគេងសម្រាកតាមដានមួយរយៈសិន ទំរាំសុខភាពទារកប្រែមកជាល្អវិញ ។

គ្រូពេទ្យបានប្រាប់ថា បើកូនកើតមកមានស្បែកលឿង គ្រាន់តែដាក់កូនហាលថ្ងៃ អោយត្រូវពន្លឺព្រះអាទិត្យ ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ ។ បើករណីធ្ងន់ធ្ងរ ត្រូវប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial