ប្រយ័ត្នប្រយែងបងប្អូន! អ្នកណាមិនស្លុតចិត្ត រវល់ទៅធ្វើបុណ្យភ្ជុំ មកវិញអស់ទ្រព្យសម្បត្តិរលីងពីផ្ទះ

ពិតជារន្ធត់ចិត្តខ្លាំងណាស់ ផ្ទះរបស់អ្នកមីងម្នាក់ត្រូវបានចោរគាស់យកទ្រព្យសម្បត្តិអស់យ៉ាងច្រើនរួមមានលុយ និង មាសពេជ្រ ។ នេះបើតាមការសរសេរនៅលើគណនីហ្វេសប៊ុក​របស់គាត់បានអោយដឹងថា ចោរចូលគាស់ផ្ទះរបស់គាត់ ពេលដែលគាត់ទៅធ្វើបុណ្យភ្ជុំ ។ គួរអោយអាណិតគាត់ខ្លាំងណាស់ គាត់បានសរសេរបន្ថែមទៀតថា

«ខំប្រឹងធ្វើបុណ្យ ដើម្បីអោយជួបតែសេចក្តីសុខ កុំអោយជួបមនុស្សអាក្រក់ តែភ្លេចបួងសួងកុំអោយជួបចោរ ចឹងសូមបងប្អូនទាំងអស់គ្នាទៅធ្វើបុណ្យធ្វើទាន សូមផ្សងកុំអោយជួយភ័យ និងកុំអោយជួបចោរណាបងប្អូន សូមជួយស៊ែរម្នាក់មួយផង» ។

ជាចុងក្រោយគាត់ថែមទាំងបានដាស់តឿនយ៉ាងដូច្នេះថា «ថានៅខាងក្រៅបុរី ចុះចោរគាស់ផ្ទះ នៅក្នុងបុរីហើយ កោតតែចោរវាហ៊ាន ចូលគាស់ទៀត អីក៏ហ៊ានម្ល៉េះ លោកចោរអើយ ។ សូមអ្នកម្ចាស់ផ្ទះ គ្រប់ៗគ្នាប្រុងប្រយ័ត្នផង» ។ ទោះបីជាយ៉ាងក៏ដោយម្ចាស់គណនីរូបនេះ មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលបាត់បង់នោះទេ តែគាត់គ្រាន់តែប្រាប់ថាអស់ច្រើនណាស់ ។

យ៉ាងណាៗសូមចូលរួមសោកស្តាយផងអ្នកមីង ហើយសូមជូនពរអ្នកមីងឆាប់ជាសះស្បើយ កុំគិតច្រើនអី ទ្រព្យសម្បត្តិអាចរកបានទៀត តែសំខាន់ថែរក្សាសុខភាពផង ៕

វីដេអូ៖

នេះហើយស្នាដៃអាចោរអត់កំណើត មានដៃ មានជើងនឹងគេដែលមិនចេះរកស៊ីដើរលួចគេ គេចាប់បានងាប់មិនខានទេ

Posted by យ៉ា ដា លី on Wednesday, October 9, 2019

វីដេអូ៖

Posted by យ៉ា ដា លី on Wednesday, October 9, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial