ចៅអធិការវត្តកោះថ្កូវ និងកីឡាករចំណុះទូកង សិរីសោភា ស្នើរសុំបិណ្ឌបាត្របច្ច័យ ដើម្បីសាងសងទូកងថ្មី ព្រោះទូកចាស់មានសភាពទ្រុឌទ្រោមពេកហើយ

ចៅអធិការវត្តកោះថ្កូវ និងកីឡាករចំណុះទូកង «សិរីសោភា» ដែលស្ថិតនៅក្នុងភូមិថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានស្នើរសុំបិណ្ឌបាត្របច័្ចយខ្លះ ពីសប្បុរសធម៌ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីយកទៅសាងសង់ទូកងថ្មីឈ្មោះ សិរីសោភា ដើម្បីទៅចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នាខែវិច្ឆិកាខាងមុខនេះ ។

ដោយហេតុថាទូកងឈ្មោះ សិរីសោភា បច្ចុប្បន្ននេះមានសភាពចាស់ទ្រុឌទ្រោម បើគិតមកដល់ពេលនេះទូកង សិរីសោភាមានអាយុកាល ២០ ឆ្នាំទៅហើយ ។ ទូកងសិរីសោភានេះធ្វើឡើងនៅក្នុងឆ្នាំ ១៩៩៩ មានបណ្តោយប្រវែង ២៣ ម៉ែត្រ ទទឹង ប្រវែង ១.២០ ម៉ែត្រ ជំរៅ ០.៦០ ម៉ែត្រ និងមានចំណុះកីឡាករ ៣៨ នាក់ ។ ការស្នើសុំបិណ្ឌបាត្រធ្វើទូកងសិរីសោភាថ្មី ដែលមានបណ្តោយប្រវែង ៣៦,៧ ម៉ែត្រ ទទឹង ១.៩៥ ម៉ែត្រ ជំរៅ ០.៦០ ម៉ែត្រ ដែលអាចផ្ទុកចំណុះកីឡាករបាន ៤៦ នាក់ ។

ជាមួយនឹងការបិណ្ឌបាត្រនេះ ព្រះចៅអធិការវត្ត និងកីឡាករចំណុះទូកទាំងអស់ មានសេចក្តីសង្ឃឹមទុកក្នុងចិត្តថា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា នឹងចូលរួមជួយឧត្ថម្ភដោយសទ្ធាជ្រះថ្លា ដោយអាចទំនាក់ទំនងតាមរយៈលោក ធុច សុខា ដែលជាប្រធានកីឡាករទូក មានលេខទូរស័ព្ទ ០៩៦ ៨៨១ ៤៣ ៥០ ។ សូមអានសេចក្តីលំអិតដែលមាននៅក្នុងលិខិតស្នើសុំបិណ្ឌបាត្រដូចខាងក្រោម ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial