សាហាវម្ល៉េះ! ឪតិរិច្ឆាន វាយកូនស្រីនឹងខ្នងកាំបិតឡើងបែកឈាម

កាលពីថ្មីៗនេះ​ មានស្ត្រីម្នាក់មានឈ្មោះថា Bibilily Bibilily បានបង្ហោះរូបភាពដ៏ព្រៃផ្សៃរបស់បុរសម្នាក់ បានប្រើអំពើហិង្សារទៅលើកូនស្រីបង្កើតរបស់ខ្លួនយ៉ាងព្រៃផ្សៃ ដោយវាយកូននឹងខ្នងកាំបិត ។ បើតាមការសរសេររបស់ស្ត្រីរូបនោះបានអោយដឹងថា ឪពុកក្មេងស្រីរងគ្រោះជាអ្នកញៀនថ្នាំ ហើយនៅពេលដែលកំពុងតែបែកថ្នាំនោះ ឪពុកក៏បានចាប់កូនស្រីបង្កើតរបស់ខ្លួន មកធ្វើទារុណកម្មទាំងដែលនាងគ្មានកំហុសអ្វីទាល់តែសោះ ។

ម្ចាស់គណនីរូបនោះថែមទាំងបានសរសេរថា «ហេតុអ្វីបានជាបុរសនេះអាក្រក់ព្រៃផ្សៃបែបនេះ ដាច់ចិត្តលើកដៃធ្វើបាបកូនស្រីខ្លួនឯងទៅកើត ។ មនុស្សអីក៏ឆ្គួតបែបនេះ ខ្ញុំមិនធ្លាប់ជួបមនុស្សអីអាក្រក់ឃោរឃៅយ៉ាងនេះទេពីមុនមក » ។ ក្នុងនោះផងដែរ ក៏មានអ្នកនិយមលេងហ្វេសប៊ុកជាច្រើននាក់ បាននាំគ្នាបញ្ចេញប្រតិកម្មខឹងសម្បារនឹងបុរសញៀនថ្នាំនោះយ៉ាងខ្លាំង ហើយពួកគេក៏បានអំពាវនាវដល់សមត្ថកិច្ចអោយចាប់បុរសតិរិច្ឆាននោះយកទៅដាក់ទោសថែមទៀតផង ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial