បុរសម្នាក់កើតជំងឺស្បែកធ្ងន់ធ្ងរម្យ៉ាង ដែលធ្វើអោយស្បែកឡើងខ្មៅពេញមួយតួខ្លួន ហើយរបក ដោយសារ…

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រទេសហ្វីលីពិនបានផ្ទុះឡើង​នូវប្រធានបទថ្មីមួយ​ទាក់ទងនឹងជំងឺស្បែក​ដ៏សាហាវ​ម្យ៉ាង​ ដែលបាន​កើតឡើង​លើបុរស​ម្នាក់មាន​ឈ្មោះថា Kent Ridge ។ បើតាមការចុះផ្សាយនៅលើ gmnetwork បានអោយដឹងថា ដំបូងឡើយ Kent Ridge មានស្បែកធម្មតាដូចមនុស្សទូទៅអ៊ីចឹង ។ គាត់ជាមនុស្សថែរក្សាស្បែកខ្លាំងណាស់ ជារៀងរាល់ថ្ងៃគាត់តែងតែប្រើ ហ្វូមលាងមុខ toner ហើយនឹងលាបឡេផ្តល់សំណើម ព្រោះតែគាត់ចង់អោយស្បែករបស់គាត់មានភ្លឺថ្លា ។

ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ នៅពេលដែលស្បែករបស់គាត់ចាប់ផ្តើមឡើងក្រហម ហើយរមាស់ ហើយបន្តិចក្រោយមកស្បែករបស់គាត់ក៏ចាប់ផ្តើមស្ងួតខ្លាំងឡើងៗ រហូតវាប្រែទៅជាខ្មៅតែម្តង ។ Kent Ridge បាននិយាយថា ស្បែករបស់គាត់ចាប់ផ្តើមប្រែទៅជាបែបនេះ បន្ទាប់ពីគាត់ញុំាត្រីសមុទ្ររួច ។

គាត់បានបន្តថា នៅយប់ដែលគាត់ញុំាត្រីសមុទ្ររួចនោះ គាត់ចាប់ផ្តើមចាប់អារម្មណ៍ថារមាស់ ហើយមិនស្រួលនៅក្នុងខ្លួន ។ រហូតមកដល់ពេលនេះ ស្បែករបស់គាត់ ឡើងខ្មៅតាំងពីក្បាលដល់ចុងជើងតែម្តង ព្រោះតែស្ងួតខ្លាំង ហើយរបកស្បែកថែមទៀតផង ។ លើសពីនេះទៀត នៅត្រង់កន្លែងសំខាន់ៗ ក៏មានឡើងដំបៅ និងចេញទឹករងៃផងដែរ ។ លោក Kentridge បាននិយាយថា «ពេលនេះវាឡើងដល់ក្បាលរបស់ខ្ញុំហើយ ។ ខ្ញុំមានអារម្មណ៍ថាក្បាលរបស់ខ្ញុំគ្របដណ្តប់ទៅដោយអង្គែ» ។

ស្បែកគាត់ស្ងួតខ្លាំង ហើយរបកជ្រុះពេញឥដ្ឋ ។ ហើយមានពេលខ្លះទៀត បងប្អូនរបស់គាត់ថែមទាំងជួយបកកោសិកាស្បែកងាប់ចេញពីរាងកាយរបស់គាត់ ធ្វើអោយគាត់មានការឈឺចាប់ពេញខ្លួន ។ បន្ទាប់ពីរឿងរ៉ាវរបស់គាត់ ដឹងលឺដល់ក្រុមនុស្សធម៌មួយ ពួកគេក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ ។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញថា គាត់បានកើតជំងឺស្បែកម្យ៉ាង ដែលហៅថា exfoliative dermatitis ។ អាការៈរបស់គាត់ធ្ងន់ធ្ងរ ហើយគាត់ត្រូវទទួលការព្យាបាលរយៈពេលយូរ ថ្លៃចំណាយក៏អស់ច្រើនផងដែរ ។

សំណាងល្អដែលក្រុមមនុស្សធម៌​ KMJS បានជួយអំពាវនាវរៃអង្គាសប្រាក់ ដើម្បីជួយសម្រួលដល់ថ្លៃព្យាបាលរបស់គាត់ ។ គាត់សង្ឃឹមថា គាត់អាចជាសះស្បើយ ហើយគាត់ក៏សូមអរគុណដល់អ្នកគ្រប់គ្នា ដែលបានឧបត្ថម្ភប្រាក់ជួយគាត់ផងដែរ ៕

BALAT NI KENTRIDGE, NAMULA, NANGALISKIS AT NANGITIM

Flawless ang balat ni Kentridge kaya panay ang post niya ng selfies sa social media noon. Pero ang inaalagaan niyang balat, biglang namula, nangaliskis at nangitim! Panoorin ang video.Para sa mga nais tumulong kay Kentridge, maaaring magdeposito sa:BPI Account Name: Krista CalabriaBPI Account Number: 00-6991-2648Read more: https://bit.ly/2MgUdnP

Posted by Kapuso Mo, Jessica Soho (One at Heart, Jessica Soho) on Sunday, October 6, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial