អស់ទាស់ហើយអ៊ុំៗ ជក់លេងបៀររហូតដល់ឡានបុកចូលផ្ទះហើយ នៅមិនចាប់អារម្មណ៍ទៀត (មានវីដេអូ)

មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងភូមិ Gangpu ខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ ខណៈពេលដែលមានរថយន្តមួយគ្រឿង បានជិះបុកចំហៀងផ្ទះប្រជាពលរដ្ឋមួយកន្លែង ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៀតនោះគឺ មនុស្សនៅក្នុងផ្ទះគ្មាននរណាម្នាក់មានការឆោរឡោរឡើយ ព្រោះពួកគាត់​មិនបានចាប់អារម្មណ៍ថាមានឡានជិះបុកនោះទេ ។

បើតាមសំដីអ៊ុំចាស់ម្នាក់នៅក្នុងចំណោមនោះ បានអោយដឹងថា ការពិតពួកគាត់មិនបានដឹងទេថា មានឡានជិះបុកចំហៀងផ្ទះនោះទេ ព្រោះតែជក់លេងបៀរខ្លាំងពេក ។ បើតាមការចុះផ្សាយនៅលើ world of buzz បានអោយដឹងថា នៅក្នុងហេតុការណ៍នោះមិនបានបណ្តាលអោយនរណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតឡានយ៉ាងដំណំ ហើយនឹងខូចខាតផ្នែកផ្ទះបាយតែប៉ុណ្ណោះ ៕

ទស្សនាវីដេអូ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial