ឆ្កែឈឺនាំឆ្កែទៅពេទ្យ ដល់តែលឺថាថ្លៃព្យាបាលថ្លៃពេក ចាប់ឆ្កែបោកយ៉ាងសាហាវ (មានវីដេអូ)

យោងតាមវីដេអូមួយដែលត្រូវបានគេបង្ហោះចែកចាយពេញបណ្តាញសង្គមប្រទេសចិន បានបង្ហាញពីសកម្មភាពដ៏ឃោរឃៅរបស់បុរសម្នាក់ ដែលបានចាប់ឆ្កែរបស់ខ្លួនបោកនៅក្នុងគ្លីនិកព្យាបាលសត្វមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង និងទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងអ៊ីនធើណេត ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា ៦៖៥០ នាទីល្ងាចថ្ងៃទី ០៥ ខែតុលាឆ្នាំ ២០១៩ ។

បើតាមការចុះផ្សាយនៅលើ world of buzz បានអោយបានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បីឆ្កែដែលកំពុងឈឺ ដើរចូលមកក្នុងគ្លីនិកព្យាបាលសត្វជាមួយនឹងកូនស្រី ។ បន្ទាប់ដឹងថាការព្យាបាលថ្លៃពេក បុរសនោះស្រាប់តែខឹង ស្ទុះទៅកញ្ឆក់ឆ្កែចេញពីដៃបុគ្គលិកធ្វើការនៅក្នុងគ្លីនិក ហើយបោកផ្ទប់ទៅនឹងឥដ្ឋ និងជាន់ពីលើថែមទៀត ។ កូនស្រីម្ចាស់ឆ្កែ និងបុគ្គលិកគ្លីនិក មានការភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង នៅពេលដែលឃើញទង្វើដ៏សាហាវឃោរឃៅបែបនេះ ។

នៅក្នុងវីដេអូនោះផងដែរ យើងឃើញកូនស្រីម្ចាស់ឆ្កែ បានព្យាយាមបញ្ឈប់សកម្មភាពឃោរឃៅរបស់ឪពុក ហើយនឹងបានរុញគាត់ចេញទៅក្រៅ ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់វីដេអូដែលបានបង្ហោះនោះបានបញ្ជាក់ថា តើឆ្កែរងរបួសធ្ងន់យ៉ាងនោះទេ ។ សង្ឃឹមថាឆ្កែមិនមានកើតអ្វីធ្ងន់ធ្ងរទៅចុះ ។ ពិតជាអាក្រក់ខ្លាំងណាស់ ។

ទស្សនាវីដេអូពេញ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial