ទឹកចិត្តម្តាយ៖ កូនរួចផុតពីសេចក្តីស្លាប់ ដោយសារម្តាយបោះកូនទៅកៅអីខាងក្រោយ មុនពេលដែលរថយន្តបុកគ្នា

មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៩ បន្ទាប់ពីមានរថយន្តធុនតូច បុកជាមួយនឹងរថយន្តធុនធំ បណ្តាលអោយអ្នកជិះក្នុងរថយន្តធុនតូច​ពីរនាក់បានស្លាប់បាត់បង់ជីវិត នៅតំបន់ Rompin Pahang ក្នុងប្រទេសម៉ាឡេស៊ី ។ បើតាមការចុះផ្សាយនៅលើគេហរទំព័រ Says បានអោយដឹងថា រថយន្តធុនតូចមួយគ្រឿងម៉ាក Perodua Myvi ជិះគ្នាចំនួន ៥ នាក់ ដែលក្នុងនោះរួមមានឪពុកម្តាយ និង កូនប្រុសតូចៗ ៣ នាក់ ។

មុនពេលកើតហេតុ រថយន្តជិះជាលក្ខណៈគ្រួសារនោះ បានធ្វើដំណើរតាមផ្លូវ Jalan Kuantan-Seremban ហើយក៏បានបុកជាមួយនឹងរថយន្តធុនធំមួយគ្រឿង នៅពេលដែលឆ្លងផ្លូវ ។ ហេតុការណ៍នេះបានបណ្តាលអោយ បុរសម្នាក់ និងស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូនប្រុស ៣ នាក់អោយនៅកំព្រា ។​ កូនប្រុសធំជាងគេ ដែលមានអាយុ​៦ ឆ្នាំ បាននិយាយប្រាប់ឪពុកមារបស់ខ្លួនថា មុនពេលកើតហេតុ ម្តាយរបស់ខ្លួនបានបីប្អូនប្រុសពៅ អាយុ ២ ឆ្នាំ អង្គុយកៅអីខាងមុខ ប៉ុន្តែនៅមុនពេលរថយន្តបុកគ្នាបន្តិច ម្តាយរបស់ខ្លួនក៏បានបោះប្អូនមកកៅអីខាងក្រោយ ទើបប្អូនរួចជីវិត ។

ជនរងគ្រោះមានឈ្មោះថា Surawati Mohd ជាម្តាយ Muhammad Noor Idham Ramli ជាឪពុក បានស្លាប់ ចំណែកឯកូនប្រុសទី ១ ឈ្មោះ Aryan Rizqy Muhammad Noor Idham អាយុ ៦ ឆ្នាំ ក្មេងប្រុសទី ២ ឈ្មោះ Areesh Razeen អាយុ ៤ ឆ្នាំ និង ក្មេងប្រុសទី ៣ ឈ្មោះ Arfaan Rakeen អាយុ ២ ឆ្នាំ ។ បុរសជាឪពុកបានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង ដោយជាប់នឹងកៅអីរថយន្ត ខណៈពេលដែលស្ត្រីជាម្តាយ ស្លាប់ពេលដែលដឹកដល់មន្ទីរពេទ្យ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial