អ្នកនាង ចន ចន្ទលក្ខិណា៖ «រឿងលក់កាបូបបោកប្រាស់កុហកភ្ញៀវគេដឹងអស់ហើយ នៅឡើយតែអ្នកលក់កោរភ្ញៀវមិនដាក់ទឹក…»

ថ្មីៗនេះនៅបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះនូវការផ្អើលរឿងអ្នកលក់កាបូបក្លែងក្លាយ តែកុហកភ្ញៀវថារបស់ពិត ហើយក៏មានភ្ញៀវជាច្រើនបានដូរយកលុយវិញ ដែលបង្កអោយមានការចម្រូងចម្រាស់គ្នាមួយប្រាវធំ ប៉ុន្តែគ្រប់យ៉ាងក៏ត្រូវបានដោះស្រាយចប់សព្វគ្រប់ ដោយភាគីខាងអ្នកលក់យល់ព្រម សងលុយទៅអ្នកទិញវិញ ដើម្បីបញ្ចប់រឿង ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាងចន ចន្ទលក្ខិណា ក៏បានធ្វើការបង្ហោះនូវសារមួយ ពាក់ព័ន្ធនឹងរឿងកាបូបផងដែរ ដោយអ្នកនាងបានសរសេរថា «បំណាច់នឹងផ្អើលរឿងកាបូបទៅហើយ អញ្ចឹងខ្ញុំសូមជំរាបបងប្អូនអតិថិជនខ្មែរអោយបានដឹងតែម្តងទៅ រឿងលក់ដូរបោកប្រាស់ កុហកភ្ញៀវគឺគេដឹងអស់ហើយ នៅឡើយតែអ្នកលក់កោរភ្ញៀវ ។ អញ្ចឹងខ្ញុំប្រាប់រឿងអ្នកលក់កាបូប copy ល្បីៗមួយចំនួនធំផ្សេងៗទៀត ដែលលក់កោរមិនដាក់ទឹក ឬអាចនិយាយបានថា អារកហុតឈាមអ្នកទិញ ។ តាមដឹង អ្នកលក់កាបូប copy តាមអនឡាញខ្លះកុម្ម៉ង់រោងចក្រអោយផលិតត្រឹមកំរិត Top Grade ទេ​តែកុហកភ្ញៀវថា VIP ឬ Original Leather ព្រោះថាកំរិត Top Grade តំលៃថោកជាងកំរិត VIP ។

តំលៃយកចូលកំរិត Top Grade ចន្លោះពី ៤០ ដុល្លា ទៅ ៦០ ដុល្លា ឬថោកជាងនេះ តែដាក់លក់ក្នុងផេកថា VIP ៧០០ ដុល្លា តែការពិត Top Grade ខ្លះគេលក់តែ ៥០ ដុល្លាទេ ។ កាបូប Copy កំរិត VIP តម្លៃលក់រាយថ្លៃបំផុតត្រឹម ៣៨០ ដុល្លា តែ VIP អ្នកខ្លះលក់រហូតដល់ទៅ ៦០០ ដុល្លា ទៅ ៧០០ ដុល្លា ឬលើសជាងនេះ ។ អញ្ចឹងបងប្អូនដែលនិយមចូលចិត្តទិញកាបូបសូមដឹងតម្លៃផង បើប្រភេទ Copy កំរិត​ VIP គឺតម្លៃថ្លៃបំផុតត្រឹម ៣៨០ ដុល្លា (តំលៃលក់រាយ) លើកលែងតែម៉ាក Hermès រៀងថ្លៃជាងគេ ដូច្នេះបើមានអ្នកណាលក់តម្លៃលើសនេះ គឺគេអារកហុតឈាមបងប្អូនហើយ » ។

ចុងក្រោយអ្នកនាង ចន ចន្ទលក្ខិណា បានសរសេរថា «ខ្ញុំផុសគឺចង់អោយបងប្អូនបានដឹងពីតម្លៃ ដើម្បីកុំអោយគេកោរបាន» ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial