មិនជឿកុំប្រមាថ៖ សម្រាប់បងៗស្ត្រីដែលជិតសម្រាលកូនទាំងឡាយ ដែលមានអារម្មណ៍ភ័យខ្លាច រឺអារម្មណ៍មិនល្អខ្លាចថាឃើញអ្វីផ្តេសផ្តាស សូមសាកល្បងវិធីមួយនេះ

តើអ្នកធ្លាប់លឺទេថា អ្នកដែលត្រៀមសម្រាលកូន ចេះតែមានអារម្មណ៍មិនល្អ ហើយជាពិសេសសម្រាប់អ្នកដែល ទើបនឹងសម្រាលកូនរួច បានឃើញអ្វីផ្តេសផ្តាស ? បើតាមខ្មែរយើងពីដើម នៅពេលដែលស្ត្រីណាម្នាក់​សម្រាលកូន អ្នកស្រុកអ្នកភូមិ​តែងតែ​យកបន្លាស្អិតមកដាក់លើរបង រឺក្រោមផ្ទះជាដើម ដើម្បីការពារ​ពពួក​ងងឹត​ដែលយើង​មើលមិនឃើញ មកលង​បន្លាចទារក រឺមកលិឍរបស់​ស្មោគគ្រោក​ជាដើម ។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់​សម័យបច្ចុប្បន្ននេះ នៅតាម​ខេត្តឆ្ងាយៗ​ក៏នៅតែ​មាន​ជំនឿនៅឡើយ ។ ទន្ទឹមគ្នានេះ ក៏មានស្ត្រីជា​ច្រើនបាន​និយាយថា​ពួកគាត់​មានអារម្មណ៍​មិនល្អ រឺបានឃើញអ្វីផ្តេសផ្តាស បន្ទាប់ពីសម្រាលកូនរួច ។ ជាក់ស្តែង​បើតាម​បង​ស្រី​ម្នាក់​ដែល​មាន​ឈ្មោះថា Ahong Kim បានសរសេរ​នៅលើ​គណនី​ហ្វេសប៊ុក​របស់គាត់ថា បងស្រីរបស់គាត់​ធ្លាប់​សម្រាល​កូនពីរនាក់ហើយ ប៉ុន្តែរាល់​ពេល​សម្រាលកូនរួចម្តងៗ បងស្រីគាត់មិន​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​បានយូរទេ ដោយសារ​តែគាត់បាន​ឃើញ​ផ្លូវងងឹត​មក​ស្រស់ៗ​តែម្តង ដូច្នេះ​គាត់​តែងតែទារ​ចេញទៅផ្ទះវិញ ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែល​សម្រាល​កូន​លើកទី ៣ នេះ ចាស់ៗ​បាន​ប្រាប់​គាត់ថា អោយយក​ម្ជុលខ្ទាស់ៗជាប់អាវ ១ រឺ ២ ទៅ ដើម្បីការពារ​កុំអោយ​ពួកផ្លូវងងឹតមករំខាន ។ ដូច្នេះគាត់ក៏ធ្វើតាម ដោយទៅទិញ​ម្ជុលខ្ទាស់ៗ​អាវបងស្រីគាត់ ២ លទ្ធផល​គឺបងស្រី​គាត់មិន​ឃើញ​មានអ្វី​មករំខាន​គាត់ដូចមុនៗទេ ។ ហើយបង​ស្រីគាត់​គេង​នៅមន្ទីរ​ពេទ្យ​បាន ៣ ថ្ងៃហើយ ។ នេះគ្រាន់តែជាការចែករំលែក សង្ឃឹមថាបងៗស្ត្រីដែលត្រៀមសម្រាលកូន​ ជួបតែរឿងល្អៗ និងសំណាងល្អទាំងអស់គ្នា ។​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial