តើមាន​មនុស្សស្រី​ប៉ុន្មាន​នាក់​ជួបរឿង​បែបនេះ? ហើយមាន​បុរសប៉ុន្មាន​នាក់​ដែលធ្វើ​បែបនេះ ដាក់ប្រពន្ធ​កំពុងមានផ្ទៃពោះ?

គួរអោយអាណិតណាស់ បន្ទាប់ពីបានអានរឿងបងស្រីម្នាក់ ដែលបានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនអំពីទុក្ខលំបាកជាតិជាស្ត្រីមានផ្ទៃពោះ ហើយប្តីដើរចោលបាត់ៗពីផ្ទះ ។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោមនេះ៖ «មានម៉ាក់ៗ​ណាមាន​ទម្ងន់ ប្ដីដើរលេង​ពាក់ៗកណ្ដាលអាធ្រាត ផឹកស៊ី​ដាច់យប់ៗ ចោលឬអត់ តាំងពីចាញ់​រហូត​ពោះប៉ោង​ជិតគ្រប់​ឬអត់ រឺមានតែខ្ញុំទេ ?

ខ្ញុំខ្លាច​ណាស់​ម៉ាក់ៗ​អើយ យប់​ឡើង​ដេក​អត់​សូវលក់ទេ ពេលខ្លះ​ថប់ដង្ហើម ពេលខ្លះ​រមួលក្រពើ ខ្ញុំខ្លាចណាស់​ធ្វើទុក្ខម្ដងៗ​គ្មានអ្នក​មើល នៅតែ​ម្នាក់​ឯងជាមួយ​កូនប្រុសអាយុ ៣ ឆ្នាំ ខ្លាច​ស្លាប់​ចោលកូន រឺស្លាប់​ទាំងកូន​ក្នុងពោះ ខ្លាចណាស់ ។ អារម្មណ៍រវើរវាយ មើលកូន​ប្រុសធំ​កូរមួយថ្ងៃៗ​ ចង់ងងឹតមុខម្ដងៗ​ហើយ ។ សង្ឃឹមថា​ប្ដីមក​ល្ងាច​បាន​មកជួយមើល អាងបាន​គេងស្រួលបន្ដិច បាន​បាយល្ងាចជុំគ្នា ហើយ​យប់ឡើង​ជជែកលេង​នឹងបាន​ប្រាប់ពី​អាការះ​យើងបែបណា អោយគាត់​ជួយ​ពេលយើង​មិនស្រួលក្នុងខ្លួន ។ តែវា​មិន​ដូចការគិត ម្ដងកាល​មិន​ថា​ទេ តែនេះ​សែន​ញឹកញាប់ពេក ។

អោយតែ​ប្ដីចេញ​ផុត​ទឹកភ្នែក​ចាប់ផ្ដើម​ហូរមកហើយ ខំធ្វើរឹងមាំមុខគេ តែពេល​គេចេញ​ផុតសែនឈឺចាប់បំផុត ។ មិនហ៑ាន​មើលមុខ​ពេលគេ​ចេញនឹង​ពេលត្រឡប់ ព្រោះខ្លាចគេ​ឃើញទឹកភ្នែក ។ តែកូនប្រុសធំ​តែងសួរ ម៉ាក់មិច​យំកើត​អី​បានយំ អួលដើមករ​ម៉ង ខំទៅ​សំងំយំក្នុងបន្ទប់ទឹក ពេល​គាត់​លឺទៅ​គោះទ្វារសួរទៀត ពេលនឹង​បេះដូងឆួលម៉ង ។ កូនប្រុស​មិនគេង​នៅចាំ​ផ្លូវប៉ាៗ​គេដល់​ពាក់ៗ​អាធ្រាត្រ ។ យប់ខ្លះ​ម៉ោង ១ យប់​ក៏មាន​ ជាក់ស្ដែងដូចយប់​​ហ្នឹង​ប៉ាគេ​នៅដាច់​យប់​ទាល់ភ្លឺចឹង ។ អាណិត​កូនអត់​គេង​ក៏តេ​ទៅប៉ាគេ ខ្ញុំបើកសំលេងទូរសព្ទ័ សួរម៉ោង​បានមក​ផ្ទះកូន​នៅចាំ​ផ្លូវអត់ទាន់​គេងទេ ប្ដីថានៅទាល់ភ្លឺ ខ្ញុំក៏តប បើចឹង​មិនបាច់​មកទេ នៅផ្ទះសំណាក់ដេកក្រៅ​ទៅនិយាយ​ទាំងទឹកភ្នែក ។

គ្រាន់តែ​កូនប្រុស​លឺភ្លាម​កូន​យំហ៊ូ ហើយនិយាយ បើប៉ាគេង​ក្រៅបាន​ពីណា​មើលប៉ា កូនអាណិតប៉ា ប៉ាមកវិញមក ខ្ញុំជាម្ដាយលឺ​ហើយ​សែនខ្លោចផ្សារ ។ ការពិតអ្នក​ដែលគួរ​អោយ​អាណិត​គឺកូន​ឯងទៅវិញទេ ។ គេតែងសួរ​ប៉ាគេ​រាល់ថ្ងៃ​ពេល​ណាប៉ាៗ​សំរាក ព្រោះពេល​ប៉ាគេ​ចេញ​ទៅដើរ​លេងក្រៅ តែងកុហក​ថាទៅ​ប្រជុំ រឺទៅមានការ ។ គ្នាមិនដឹង​គិតថា​ប៉ាទៅធ្វើការ​ទាំងយប់ថ្ងៃ ចេះតែ​ចង់​អោយប៉ា​សំរាក ដើម្បីបាន​នៅជាមួយ​ប៉ា ។ អើយម៉ាក់ៗ​អើយខ្ញុំ​សែន​អាណិត​កូន​ពន់ពេក​ទាំងតូច​នៅក្នុង​ពោះ​ និងធំនៅក្រៅ ។

ហ៊ឺមមមម…. ខ្ញុំអស់​កំលាំង​ចិត្ត កំលាំង​កាយណាស់ ចង់​សសេរ​រាយ​រាប់មិត្តៗ​នឹងបង​ប្អូនក្នុង​គ្រុប​អោយ​បាន​ធូរចិត្តប៉ុណ្ណោះ ។ អគុណសំរាប់មិត្ត​អ្នកអាន ។ ជាធម្មតាខ្ញុំមិនដែលសរសេររៀបរាប់រឿង​បញ្ហាមកក្រៅ តែបើទុកខ្ញុំអាចឆ្គួត ក៏ថាបាន » ។ សង្ឃឹមថាប៉ាៗទាំងឡាយ ក៏ដូចជាស្វាមីរបស់បងស្រីបានអាន និងបានឃើញហើយ មានចិត្តមេត្តាអាណិតប្រពន្ធកូនផង ។ ជូនពរបងស្រីសុខភាពល្អ និងរឹងមាំ ដើម្បីកូនក្នុងផ្ទៃ និងកូនធំ ៕

អត្ថបទទាំងស្រុងរបស់បងស្រី A Leak 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial