ខឹងខុសខឹងខូចខឹងខាត៖ បុរសម្នាក់បាចលុយ ១៤,១១១ ដុល្លា ចោលកណ្តាលផ្លូវ បន្ទាប់ពីក្តៅចិត្ត​នៅកន្លែងធ្វើការ ដល់ពេលនេះ​ត្រជាក់ចិត្ត ប្រកាសសុំលុយពី​អ្នករើសវិញ

មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង​កាលពី​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ បន្ទាប់ពីបុរសវ័យ ៤២ ឆ្នាំម្នាក់បានគ្រវែងលុយ ១០០,០០០ យ័ន (ប្រហែល ១៤,១១១ ដុល្លា)ចោលកណ្តាលផ្លូវ ដោយសារតែខឹងចិត្តនៅកន្លែងធ្វើការ ។

បើតាមការចុះផ្សាយនៅលើ South China Morning Post បានអោយដឹងថា បុរសរូបនោះមានឈ្មោះហៅថា Huang មុនពេលកើតហេតុ​បានទៅដកលុយចេញពីធនាគារ ស្រាប់តែមកដល់កន្លែងកើតហេតុនោះ គាត់ក៏បាច់លុយរបស់គាត់ចោលកណ្តាលផ្លូវ បង្កអោយមានការស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែអ្នកដំណើរបាននាំគ្នាឈប់រើសលុយដ៏ច្រើនសន្ធឹកសន្ធាប់នោះ ។ បើតាមសំដីមិត្តរួមការងាររបស់គាត់បានអោយដឹងថា គាត់ជួបរឿងមិនអាក្រក់មួយនៅកន្លែងធ្វើការរបស់គាត់ តែគាត់មិនបានបញ្ជាក់ថាជារឿងអ្វីនោះទេ ។

ទោះបីយ៉ាងណាក៏ដោយ បន្ទាប់ពីបាច់លុយចោលរួច គាត់ស្រាប់តែមានអារម្មណ៍នឹកស្តាយក្រោយនូវអ្វីដែលគាត់បានធ្វើ ។ ហើយគាត់សង្ឃឹមថា អ្នកដែលរើសលុយរបស់គាត់ នឹងយកមកអោយគាត់វិញផង ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរប្រចាំតំបន់នោះបានធ្វើការរិះគន់លោក Huang យ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានធ្វើទាំងខ្វះការពិចារណានេះ ហើយពួកគាត់បានបន្ទោសគាត់ថា ទង្វើដែលគាត់ធ្វើនេះអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ដោយសារតែមនុស្សម្នានៅតាមដងផ្លូវស្រាប់តែនាំគ្នា ស្លន់ស្លោររត់ជាន់គ្នាមករើសលុយយ៉ាងនេះ ។ សំណាងល្អ បន្ទាប់ពីធ្វើការអំពាវនាវស្នើសុំតាមរយៈប៉ូលីស លុយរបស់លោក Huang ក៏ត្រូវបានគេយកមកប្រគល់អោយគាត់វិញ កាលពីល្ងាចថ្ងៃអង្គារ៍ទី ១០ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial