ក្មេងស្រីម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះកំប៉ុង បន្ទាប់ពីពួកគេធ្វើ Popcorn តាមវីដេអូរបស់ Ms Yeah តារា yotube ដ៏ល្បីរបស់ប្រទេសចិន

Ms Yeah គឺជា Youtuber ដ៏ល្បីមួយរូបនៅប្រទេសចិន ដែលតែងតែបង្ហោះវីដេអូធ្វើម្ហូបប្លែកៗ ដោយប្រើឧបករណ៍ផ្សេងៗ ដែលមាននៅក្នុងការិយាល័យរបស់នាង ។ ក្រៅពីការធ្វើម្ហូបនាងថែមទាំង បង្ហាញពីរបៀបធ្វើគ្រឿងសម្អាង គ្រឿងអលង្ការ ថែមទៀតផង ។ ការពិតទៅ​ Ms Yeah គឺជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនច្នៃប្រឌិត (creative company) ហើយវីដេអូដែលនាងថតនោះ មានការចូលរួមពីសំណាក់មិត្តរួមការងាររបស់នាង ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២២ ខែសីហាកន្លងទៅនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមាន​ក្មេងស្រី ២ នាក់​បានអនុវត្តន៍តាមវីដេអូធ្វើ Popcorn របស់ Ms Yeah ដោយប្រើសំបកកំប៉ុង​​ទឹកក្រូច ហើយដុតជាមួយ​អាល់កុល (ដូចក្នុងវីដេអូ) ហើយស្រាប់តែវាផ្ទុះឡើង បណ្តាលម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ដោយឆេះមុខ ។

ប្រភពពី worldofbuzz បានអោយដឹងថា ក្មេងស្រីដែលបានស្លាប់នោះមានឈ្មោះថា Zhe Zhe អាយុ ១៤ ឆ្នាំ ហើយក្មេងស្រីម្នាក់ទៀត ដែលឆេះមុខធ្ងន់ធ្ងរនោះមានឈ្មោះថា Xiao Yu អាយុ ១៣ ឆ្នាំ ។ ប្រភពដដែលបានបន្តថាស្ថានភាពរបស់ Xiao Yu ធ្ងន់ធ្ងរខ្លាំងណាស់ ដោយការឆេះស្ទើពេញខ្លួនប្រាណ ខណៈពេល Zhe Zhe រងរបួសខ្លួនឆេះ ៩៦ % ហើយបន្តិចក្រោយមកនាងក៏បានស្លាប់បាត់បង់ជីវិត ។

បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើង ក៏មានមនុស្សជាច្រើនបានបញ្ចេញប្រតិកម្ម ហើយបន្ទោសទៅលើ Ms Yeah ថាវីដេអូរបស់នាងគឺជាហេតុនាំអោយក្មេងស្លាប់ ។ មិនតែប៉ុណ្ណោះពួកគេថែមទាំងបានបន្ទោសនាងយ៉ាងធ្ងន់ធ្ងរថា នាងគឺជាឃាតករ ។ ក្រោយហេតុការណ៍នេះបានកើតឡើង វីដេអូនោះក៏ត្រូវបាន​លុបចេញពីក្នុងឆានែលរបស់នាង ៕

ទស្សនាវីដេអូធ្វើ Popcorn របស់ Ms Yeah៖

E05 Happy Valentine's Day. I made a popcorn bouquet for you. Love love| Ms Yeah

Happy Valentine's Day! I made a popcorn bouquet for you. The popcorn is made with a coke can. Call me genius. I wish you lots of love and happiness.Subscribe to Ms Yeah Official Channel on YouTube:https://goo.gl/QGB4ATFollow Ms Yeahhttps://www.facebook.com/OfficeChef.M…instagram: msyeah#MsYeah #办公室小野 #missyeah

Posted by Ms Yeah on Tuesday, March 21, 2017

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial