កុំឃើញគាត់និយាយភាសាអង់គ្លេសលឺតែ «តុបតែមៗ» ចឹងថាគាត់កំប្លែង ការពិតគាត់នេះធ្លាប់​បានបំបែកកំណត់ត្រាពិភពលោក ដល់ទី ២​ ឯណោះ

អ្នកដែលនិយមលេងហ្វេសប៊ុកច្បាស់ណាស់ថាស្គាល់ គាត់ម្នាក់នេះ ដែលគេហៅគាត់ «ប៉ិតុបតែមៗ» ការពិតគាត់មានឈ្មោះពិតថា Nithyananda ជាអ្នកកំពូលអ្នកអប់រំ ហើយក៏ជាអ្នកលើកទឹកចិត្តដ៏មានឥទ្ធិពលម្នាក់នៅឥណ្ឌា ។ ថ្មីៗនេះវីដេអូរបស់គាត់ ដែលអង្គុយកៅអ៊ីស្តេច ហើយនិយាយអ្វីមិនដឹងលឺតែ «តុបតែមៗ» ធ្វើអោយអ្នកនិយមលេងហ្វេសប៊ុកជាច្រើនស្អើចគាត់ ដោយសារតែសម្លេងភាសាអង់គ្លេសរបស់បែបឥណ្ឌា ។

លោក Nithyananda រស់នៅតំបន់ A. Rajasekaran ភាគខាងជើងប្រទេសឥណ្ឌា ។ គាត់បានចាប់ផ្តើមនិយាយអប់រំជាសាធារណៈបែបនេះ តាំងពីឆ្នាំ ២០០៣ ម្ល៉េះ ប៉ុន្តែកាលណោះមិនសូវមានអ្នកណាចាប់អារម្មណ៍ចំពោះគាត់ទេ ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនបោះបង់ចោលទេ ព្រោះគោលដៅក្នុងជីវិតរបស់គាត់ គឺចង់ស្វែងយល់ពីបញ្ហារបស់មនុស្សលោក ហើយជួយរកដំណោះស្រាយ និងលើកទឹកចិត្តដល់ពួកគេ​ ហើយមិនតែប៉ុណ្ណោះគាត់ក៏ចង់ចែករំលែកនូវបទពិសោធន៍ទៅកាន់មនុស្សនៅលើលោកនេះផងដែរ ។

ដោយសារតែការខិតខំប្រឹងប្រែងតស៊ូរបស់គាត់ ពេលនេះលោក Nithyananda ក៏មានមនុស្សជាច្រើននាក់គាំទ្រគាត់ខ្លាំងឡើងៗ រហូតធ្វើអោយគាត់ល្បីល្បាញ ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ លោក Nithyananda ធ្លាប់បានបំបែបកំណត់ត្រាពិភពលោករហូតដល់ទៅ ២ ឯណោះ ។ ទន្ទឹមគ្នានេះដែរ Channel នៅក្នុងយូធូបរបស់គាត់មានអ្នក subsribe ចំនួន 175K ចំណែកឯហ្វេសប៊ុកមានអ្នក like ជាង 1M ឯណោះ ។

សូមទស្សនាវីដេអូរបស់គាត់ដូចខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial