ក្រោយផ្ទុះការភ្ញាក់ផ្អើល ពេលនេះលោកហេង ឡុង បង្ហោះសារយ៉ាងខ្លីថា «យុត្តិធម៌ត្រូវតែមាន…»

បន្ទាប់ពីបុរសម្នាក់ដែលជាពលករខ្មែរនៅកូរ៉េ បានបង្ហោះវីដេអូក្រុមតារាខ្មែរ បានចាក់ចម្រៀងលឺៗ ហើយរាំនៅក្នុងព្រលានយន្តហោះម៉ាឡេស៊ី បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយក៏ទទួលរងការរិះគន់យ៉ាងខ្លាំង ទាំងអ្នកថត និងក្រុមតារាខ្មែរ ដោយក្រុមអ្នកនិយមលេងហ្វេសប៊ុកបានលើកឡើងថា អ្នកថតវីដេអូប្រើពាក្យមិនសមរម្យ ដោយបានហៅសុទ្ធតែហ្សែនខ្មែរ ពូជខ្មែរយ៉ាប់ ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមគណនីហ្វេសប៊ុកលោក ហេង ឡុង បានបង្ហោះសារយ៉ាងខ្លីថា «យុត្តិធម៌ត្រូវតែមាន ដាំផ្លែអី បានផ្លែហ្នឹង ច្បាប់នឹងការពារយើង ដោះស្រាយផ្លូវច្បាប់នៅកម្ពុជា » ។ សូមបញ្ជាក់ផងដែរថា ក្រុមតារាខ្មែរធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្តែងដោយមានការចូលរួមពីសំណាក់តារាចម្រៀងកំពូលៗដូចជា​លោក ព្រាប សុវត្ថិ និងកូនប្រុសទាំងបីនាក់របស់លោក លោក ខេម កញ្ញា អ៊ីវ៉ា លោក​ ប៉ែន ចំរុង ក្រុមចចកសមុទ្រ លោក គូម៉ា និងតារាល្បីៗផ្សេងទៀតផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial