ហួសចិត្តណាស់! ស្ត្រីម្នាក់លក់កូនភ្លោះរបស់ខ្លួន ដើម្បីយកលុយដោះបំណុល និងទិញទូរស័ព្ទ

យោងតាមការចុះផ្សាយនៅលើគេហរទំព័រព័ត៌មានប្រទេសចិនមួយ បានអោយដឹងថាមានស្ត្រីវ័យ ២០ ឆ្នាំម្នាក់​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Ma បានសម្រេចចិត្ត​លក់កូនភ្លោះប្រុស​របស់ខ្លួន​ក្នុងតម្លៃ ៦៥,០០០ យ័ន (ប្រហែល ៩,១៤៧ ដុល្លា) បន្ទាប់ពីបង្កើតពួកគេបានត្រឹម ១ អាទិត្យ ។

បន្ទាប់ពីលក់កូនរួច ស្ត្រីរូបនោះ បានយកលុយទៅសងបំណុលគេ ហើយនឹងទិញទូរស័ព្ទថ្មី ។ នាងបានសារភាពថា «ខ្ញុំពិតជាបានធ្វើរឿងនេះមែន ព្រោះខ្ញុំគ្មានលុយសូម្បីតែកាក់មួយសេន ហើយថែមទាំងជំពាក់បំណុលគេទៀតផង» ។ អ្វីដែលកាន់តែហួសចិត្តនោះគឺ លុយនេះត្រូវបានបែងចែកជាពីរចំណែក ទៅអោយឪពុកក្មេងប្រុស បន្ទាប់ពីបុរសនោះបានដឹងនាងបានយកកូនទៅលក់ ។ បើតាមសំដីឪពុកម្តាយ​ស្ត្រីរូបនោះបានអោយដឹងថា ពួកគាត់បដិសេធមិនជួយកូនស្រី ព្រោះពួកគាត់ខឹងនឹងនាង​ដែលមានកូនទាំងមិនបានរៀបការ ហើយអ្វីដែលពួកគាត់កាន់តែខឹងនោះគឺ ឪពុកក្មេងមិនទទួលខុសត្រូវនោះទេ ។ ហើយនៅពេលដែល នាងឆ្លងទន្លេពួកគាត់ក៏មិនបានដឹងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបែកការណ៍ ប៉ូលីសក៏បានធ្វើការស៊ើបអង្កេត ហើយក៏បានចាប់ឃាត់ខ្លួនឪពុកម្តាយរបស់ក្មេងទាំងពីរនាក់នោះ ប៉ុន្តែពួកគេចាយលុយអស់ទៅហើយ ។ ប៉ូលីសបានធ្វើការស៊ើបអង្កេតបន្ថែមចំពោះករណីនេះ ហើយក្រោយមកទារកទាំងពីរក៏បានរកឃើញថាលក់អោយប្តីប្រពន្ធមួយគូ រស់នៅក្នុងខេត្ត Anhui ប្រទេសចិន ។ ទីបំផុតទារកទាំងពីរនាក់នោះ ក៏ត្រូវបាននាំមកអោយយាយតា (ឪពុកម្តាយ អ្នកស្រី Ma) ចិញ្ចឹមបីបាច់ថែរក្សាវិញ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial