អស្ចារ្យណាស់! គូស្នេហ៍វ័យក្មេងមួយគូ ប្រលងជាប់បាននិទ្ទេស A ទាំងពីរនាក់

បន្ទាប់ពីការប្រកាស​លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ឆ្នាំ ២០១៩ នេះ ឃើញថា​សិស្សប្រលងជាប់មានចំនួនច្រើនរហូតដល់ទៅ ៧៩,០៥២ នាក់ ស្មើនឹង ៦៨,៦២ % ហើយក្នុងនោះផងដែរ អ្នកជាប់និទ្ទេស A មានចំនួន ៤៤៣ នាក់ ។

ទន្ទឹមគ្នានេះដែរ ពិតជារំភើបចិត្តខ្លាំងណាស់សម្រាប់គូស្នេហ៍វ័យក្មេងមួយគូនេះ ដែលប្រលងជាប់បាននិទ្ទេស A ទាំងពីរតែម្តង ។ ដោយប្អូនប្រុស Tek Chanveasna បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «Finally we can do it together» ដោយមាន tag ឈ្មោះមិត្តស្រីរបស់ខ្លួនដែលមានឈ្មោះ ឡេង សុដាវ៉ាន់ ផងដែរ ។ ពិតជាអស្ចារ្យខ្លាំងណាស់ សូមជូនពរប្អូនទាំងពីរមានអនាគតល្អ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial