ហែកកេរ្តិ៍ខ្លួនឯងមួយចុះ៖ «តាមបងចាំមិនភ្លេច ៩ ឆ្នាំមុន ថ្ងៃនេះហើយ ដែលអូនព្រមទទួលបងធ្វើជា….»

តាម​បង​ចាំមិន​ភ្លេច 9 ឆ្នាំមុន នៅថ្ងៃនេះហើយ អូនព្រមទទួលបងធ្វើជាសង្សារ ។ ដំបូងមិត្តភ័ក្ដិបង(ស្រី)និង​បង មិន​ដែលស្គាល់​អូនទេ ប៉ុន្តែគេដឹង​ត្រឹម​ថា​អូន​រៀន​នៅប៊ែលធី ហើយមិន​ដឹង​គេបា​នលេខអូន​ពីណា​ក៏យក​ទូរស័ព្ទ​បងតេ ។ បំណង​ឱ្យបង​និយាយ​ជាមួយអូន បងក៏សួរគេ​ដែលថា​បាន​លេខ​ពីណា គេថា​កុំចង់ដឹង​គេអត់​ស្គាល់ទេ បានលេខ​ពីមិត្ត​គេដែរ ។ តេពីរដងអូនអត់លើក ហើយគេថា​យប់ហ្នឹង​តេទៅ​ទៀតទៅ បងអត់តេទៅទេ ។

ស្អែកឡើងថ្ងៃទី 4 អូន​ឃើញ​លេខ​ប្លែក ហើយ​លេខ​ហ្នឹង​អូន​ទើបបើក​ថ្មី​បាន 2-3 ថ្ងៃ ចឹងក៏​តេ​មក​សួរ​ពីណាគេ បងប្រាប់​ដូច​ខាងដើម អូនមិន​ជឿទេ​ ព្រោះលេខ​ទើបប្រើ​មិចមាន​គេស្គាល់ ។ ហើយពួក​យើង​ក៏បាន​និយាយជាមួយគ្នា​ចុះឡើងៗ​ដូចជា​ចុះសម្រុងគ្នា​ដែរ ដល់ថ្ងៃទី 6 បងចង់​ឃើញ​មុខអូន អូនព្រម ប៉ុន្តែអោយ​ជួបតែ​តិចទេ​ ។ អោយ​បង​ជិះ​មកមុខ​សាលាប៊ែលធីដេអិនមក ហើយពេលនោះ អូនចុះ​មក​ពី​រនាក់​មិត្តភ័ក្តិ បងមិនដឹង​មួយណា​ដឹងត្រឹម​ថាមាន​ម្នាក់​មុខដូច​ខ្ញុំ ។ មានអី​ម្នាក់ហ្នឹង​មែន ។ ពីពេលនោះ​ ពួកយើងក៏និយាយគ្នា​ដូច​ធម្មតា ប៉ុន្តែន័យរៀងស៊ីជំរៅតិចៗ ហើយក៏ចាប់​ផ្ដើម​មានអារម្មណ៍ថាស្រលាញ់អូន ។

បងសុំហៅ​អូនបង ប៉ុន្តែអូន​មិនព្រម​ទេ ចឹង​បងនៅតែ​ហៅ​អូន​បង អូន​ហៅខ្ញុំ​យើង ដល់ថ្ងៃទី 9 ហ្នឹង​ហើយ និយាយជាមួយគ្នាមួយព្រឹក មានអីអូន​ច្រឡំមាត់​ហៅបង​វិញ ហើយពេល​នោះបង​រំភើបណាស់ ហើយក៏​សួរអូន​វិញថា ហៅបងចឹង​បាន​ន័យថា អូនប្រាប់ព្រម​ទទួល​បង​ធ្វើជា​សង្សារ​ហើយមែនទេ ? អូនថា​អត់ទេ អារម្មណ៍បង​អន់ចិត្តតិចៗ ហើយ​និយាយចុះ​ឡើងៗ ច្រឡំកាន់តែច្រើនដង រហូតបង​អោយ​ហៅ​បងអូន​តែម្ដងទៅ ។ ស្រលាញ់​អូន​មិន​ត្រឹម​ជា​សង្សារ ជាប្ដីប្រពន្ធរៀបការ​ដល់​តាយាយរៀងខ្លួន ។

តើជា​និស្ស័យ​ឬអ្វី​ឱ្យ​ថ្លៃចូល​ក្នុង​ជីវិតបង អូន​ចូលមក​បង្កើត​ក្ដីសុខ​បំពេញ​បំណង ដែលបងធ្លាប់ប៉ង អូនជាមនុស្សស្រីម្នាក់​សំខាន់ ហើយមានឥទ្ធិពល​ក្នុងបេះដូង​បង កែប្រែ​ទម្លាប់ខុសឆ្គង កន្លងពេលនៅក្បែរថ្លៃ ។

09-09-10💏09-09-19
#HM_9th_Anniversary🎂
#HM_Sweetie_Happiness_CoupleGoal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial