លោកយាយវ័យចំណាស់ម្នាក់នេះ ដែលអ្នកលេងហ្វេសប៊ុកជាច្រើន បានស្គាល់គាត់តាមរយៈបទ More Than I Can Say ប្រាប់ថាការច្រៀងជួយព្យាបាលគាត់ពីភាពពិការ

មានមនុស្សជាច្រើនបានស្គាល់លោកយាយវ័យ ៦៩ ឆ្នាំដែលមានឈ្មោះថា Malinda Herman នេះ ដោយសារតែបទ More Than I Can Say ដែលគាត់បាន​បង្ហោះនៅលើហ្វេសប៊ុក ។ បន្ទាប់ពីទទួលបានភាពល្បីល្បាញ ក៏មានអ្នកកាសែតប្រចាំប្រទេសថៃ​បានចុះទៅ​សម្ភាសន៍លោកយាយ នៅឯគេហដ្ឋាន​ផ្ទាល់​ដែលនៅ​ជាយទីក្រុងបាងកក​ប្រទេសថៃ ។

បើតាមសំដីរបស់លោកយាយបានអោយដឹងថា ការពិតទៅគាត់ច្រៀងមិនមែនចង់ល្បីនោះទេ​ ប៉ុន្តែការពិតទៅវាគឺជាព្យាបាលជំងឺរបស់គាត់ទៅវិញទេ ។ លោកយាយបានបន្តថា កាលពី ២០ ឆ្នាំមុន គាត់បានជួបគ្រោះថ្នាក់ក្រឡាប់រថយន្តដ៏រន្ធត់មួយ ដែលបណ្តាលអោយ​ប្រព័ន្ធសរសៃប្រសាទខាងឆ្វេងរបស់គាត់ខូច ធ្វើអោយផ្ទៃមុខខាងឆ្វេងរបស់គាត់ពិការ ។

គាត់បាននិយាយថា «អ្នកប្រហែលជាមិនចាប់អារម្មណ៍នោះទេ ប៉ុន្តែបើសិនជាមើលយ៉ាងយកចិត្តទុកដាក់បន្តិចនោះអ្នកនឹងឃើញថា ការពិតទៅមុខរបស់ខ្ញុំគឺខុសប្រក្រតី ។ ខ្ញុំមានអារម្មណ៍ពិបាកទទួលយកណាស់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរនោះហើយ ។​ រយៈពេលប្រហែល ២ ឆ្នាំខ្ញុំមិនដែលអោយនរណាម្នាក់បានឃើញមុខរបស់ខ្ញុំទេ​។ ខ្ញុំខ្មាស់អៀន ។ មុខរបស់ខ្ញុំលែងដូចដើមហើយ ភ្នែកខាងឆ្វេងរបស់ខ្ញុំមិនអាចបិទជិតនោះទេ ។ ខ្ញុំអាចនិយាយបាន ប៉ុន្តែមិនច្បាស់ ។ ខ្ញុំថែមទាំងមិនអាចទំពារអាហារបាននោះទេ​» ។ គ្រូពេទ្យបានប្រាប់គាត់ថា មានវិធីតែមួយគត់ ដែលអាចជួយអោយគាត់ប្រែមកដូចដើមវិញ គឺមានតែវះកាត់ប៉ុណ្ណោះ ប៉ុន្តែគាត់បានបដិសេធមិនយល់ព្រម ។​

បន្ទាប់ពីចេញពីមន្ទីរពេទ្យ លោកយាយបានព្យាយាមហាត់បញ្ចេញសំលេង ដើម្បីធ្វើចលនានៅលើមុខរបស់គាត់ ។ លោកយាយបានប្រាប់ថា «ខ្ញុំហាត់បញ្ចេញសំលេង A-E-I-O-U ដ៏គួរអោយធុញរយៈពេល ១ ឆ្នាំពេញ ។ រហូតថ្ងៃមួយ កូនប្រុសរបស់ខ្ញុំបានទិញហ្គីតាមួយមកអោយខ្ញុំ ដោយប្រាប់អោយខ្ញុំគួរតែសាកល្បងច្រៀងលេង ព្រោះកូនខ្ញុំដឹងថា ខ្ញុំចូលចិត្តច្រៀងខ្លាំងណាស់ពេលដែលនៅក្មេង » ។ ចាប់តាំងពីពេលនោះហើយ​ មុខរបស់គាត់ក៏ចាប់ផ្តើមប្រែមកជាធម្មតាបន្តិចម្តងៗ ។ រហូតមកដល់ពេលនេះ មុខរបស់គាត់បានជាសះស្បើយប្រហែល ៧៥ ភាគរយហើយ ។

លោកយាយថែមទាំងបាន​និយាយថា «បច្ចុប្បន្ននេះ មនុស្សជាច្រើនអារម្មណ៍ថា​ស្ត្រេសខ្លាំងណាស់ ដូច្នេះហើយខ្ញុំ សង្ឃឹមថាចម្រៀងរបស់ខ្ញុំ នឹងអាចជួយព្យាបាល​អារម្មណ៍ទុក្ខសោកក្រៀមក្រំ និងអាចជួយកាត់បន្ថយភាព​តានតឹងរបស់ពួកគេបាន» ។ គាត់និយាយចុងបញ្ចប់ក្នុងបទសម្ភាសន៍ថា គាត់នឹងនៅតែច្រៀងបន្តទៀត ដើម្បីអារម្មណ៍អ្នកទាំងអស់គ្នាដែលស្រលាញ់គាត់ ៕

ទស្សនាវីដេអូរបស់គាត់ដូចខាងក្រោម៖

หมาน้อยจิ๋วแจ่ม เคยตัวมากแล้ว ต้องให้กล่อมตลอด ส่วนแมวน้อยบาร์เบียร์ ก็เคยตัวร้องคอรัสตลอด รู้จักเบาตอนเพลงจบ หญิงชราเริ่ม อ่อนใจ…

Posted by หญิงชรา กะ หมาน้อย on Sunday, July 28, 2019

ฝากดู หมาน้อยจิ๋วแจ่มสิคะ ปีนป่ายเพื่อจะซบ แต่ยังหาช่องทางซบไม่สำเร็จ เฮ้อนะ..หมาน้อยเอ๋ย I will follow him ค่าา..

Posted by หญิงชรา กะ หมาน้อย on Thursday, August 22, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial