ដំណឹងល្អៗសម្រាប់ម៉ាក់ៗទាំងឡាយ ៖ ពេលនេះប៉ាៗ​អាចបំបៅ​កូនដោយ​ទឹកដោះបាន ដោយប្រើឧបករណ៍ដ៏ទំនើបរបស់ជប៉ុនមួយនេះ

ឪពុកម្តាយ និងអ្នកជំនាញបាន​យល់ស្របថា ទឹកដោះម្តាយពិតជាល្អ ជាងទឹកដោះគោពិតមែន ។ ទោះបីរឿងនេះជាការពិតមែនក៏ដោយ ប៉ុន្តែម៉ាក់ៗ​ភាគច្រើន​បាន បោះបង់ចោលដោយ​និយាយថា ពួកគាត់ពិតជាមានការនឿយហត់ និងអស់កម្លាំងខ្លាំងណាស់ នៅពេលដែល​ពួកគាត់​ត្រូវក្រោក​ពាក់កណ្តាលយប់ ដើម្បី​អោយកូនបៅដោះនោះ ។

ទន្ទឹមគ្នានេះដែរ មានមតិជាច្រើន​បានលើក​ឡើង​ដូចៗគ្នាថា ទារក​ដែល​បៅដោះម្តាយ​ភាគច្រើន​មានភាពស្និទ្ធស្នាល​ជាមួយ​ម្តាយច្រើនជាងឪពុក ដោយសារតែនៅពេលដែលទារកបៅដោះ ភ្នែករបស់ពួកគេនឹងសំលឹងមើលមុខម្តាយ ដែលជាហេតុធ្វើអោយពួកគេចំណាំមុខម្តាយជាងឪពុក ។ ដូចគ្នាដែរនេះ បើតាមការសិក្សាស្រាវជ្រាវ បានអោយដឹងថា ស្ត្រីដែលឆ្លងទន្លេរួច ងាយប្រឈមនឹងការធ្លាក់ទឹកចិត្តផងដែរ ដោយសារតែពួកគាត់ គេងមិនបានគ្រប់គ្រាន់ ហើយហត់នឿយអស់កម្លាំងពេក ។

ដោយហេតុនេះហើយ ទើបបានជាក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយ បានរិះរកមធ្យោបាយ ដើម្បីជួយសម្រាលបន្ទុកអ្នកម្តាយ ហើយក៏ចង់អោយប៉ាៗទាំងឡាយកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងកូនៗរបស់ពួកគេ ដោយក្រុមហ៊ុននេះបានបង្កើតឧបករណ៍ដ៏ទំនើបមួយ គឺសុដន់សិប្បនិម្មត។ ឧបករណ៍ពាក់ រឺសុដន់​សិប្បនិម្មតនេះ មានរាងស្រដៀងគ្នាទៅនឹងសុដន់របស់ស្ត្រី ដែលមានក្បាលដោះ ហើយអាចបញ្ចេញទឹកដោះបាន ដោយអ្នកម្តាយគ្រាន់តែច្របាច់ទឹកដោះ ហើយដាក់ចូលទៅក្នុងធុងដែលភ្ជាប់មកជាមួយនឹងឧបករណ៍នោះ ។

លើសពីនេះទៀតឧបករណ៍នេះ មានកម្មវិធីពិសេសជាច្រើនទៀត ដែលអាចជួយអោយប៉ាៗម៉ាក់ទាំងឡាយដឹងអំពីស្ថានភាពកូនៗ ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ក្រុមហ៊ុនបច្ចេកវិទ្យានោះបានលើកឡើងថា ពួកគេបង្កើតឧបករណ៍នេះឡើង ក្នុងគោលបំណង​ចង់​ជំរុញលើកទឹកចិត្តឪពុក អោយចូលរួមកាន់តែច្រើនក្នុងការថែទាំងកូនៗរបស់ពួកគេ ហើយនឹងជួយ​កាត់បន្ថយនូវភាពតានតឹងរបស់អ្នកម្តាយផងដែរ ។

ទស្សនាវីដេអូលំអិតដូចខាងក្រោម៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial