មានចឹងទៀត ! ក្មេងប្រុសអាយុ ១៤ ម្នាក់នោមមិនចេញរយៈពេល ៣ ថ្ងៃ ដោយសារតែម្ជុលជាប់នៅក្នុង….

ក្មេងប្រុសអាយុ ១៤ ឆ្នាំជនជាតិទុយនីស៊ីម្នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីក្មេងប្រុសរូបនោះនោមមិនចេញរយៈពេល ៣ ថ្ងៃ​ ។ ពេលដែលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យឃើញថាមានម្ជុលមួយ​នៅក្នុងប្រដាប់ភេទ ។ ក្រោយមក​ក្មេងប្រុសនោះសារភាព​ថា រូបគេបាន​យកម្ជុលប្រវែង ៨,៨៩ សង់ទីម៉ែត​រុញចូលប្រដាប់ភេទរបស់ខ្លួន​ ព្រោះអារម្មណ៍ផ្លូវភេទពុះកញ្ច្រោលពេក ។

សំណាងល្អដែលគ្រូពេទ្យអាចម្ជុលចេញពីក្នុងប្រដាប់ភេទវិញបាន ហើយគ្រូពេទ្យអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញ ក្រោយពីគេងសម្រាកនៅមន្ទីរពេទ្យមួយថ្ងៃ ហើយគ្រូពេទ្យផ្នែកចិត្តសាស្ត្រក៏បានធ្វើការពិនិត្យ និងបញ្ជាក់ថាក្មេងប្រុសនោះមិនមានបញ្ហាផ្លូវចិត្តអ្វីនោះទេ ។ វាគ្រាន់តែជាអារម្មណ៍ពុះកញ្ច្រោល ដែលកើតមានឡើងមួយពេលតែប៉ុណ្ណោះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial