យ៉ាងហោចណាស់មនុស្ស ១៤២ នាក់បានស្លាប់ ក្នុងរយៈពេល ៤ ថ្ងៃ ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌា

ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅប្រទេសឥណ្ឌា ដែលបណ្តាលអោយមានមនុស្សយ៉ាងហោចណាស់ ១៤២ នាក់បានស្លាប់ និងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ត្រូវបានជម្លៀសចេញពីកន្លែងរស់នៅ ។ យោងតាមការចុះផ្សាយនៅលើ indiatimes បានអោយដឹងថានៅក្នុងរដ្ឋ Gujarat ត្រូវបានគេចុះក្នុងបញ្ជីថាមានអ្នកស្លាប់ចំនួន ២២ នាក់ក្នុងមួយថ្ងៃ ដោយសារគ្រោះទឹកជំនន់ ។

ទន្ទឹមគ្នានេះដែរ នៅក្នុងរដ្ឋ Kerala ក៏ត្រូវបានគេចុះបញ្ជីថាមានអ្នកស្លាប់ចំនួន ២២ នាក់ដូចគ្នា ដោយសារតែជំនន់ទឹកភ្លៀង ។ មិនតែប៉ុណ្ណោះនៅតំបន់ផ្សេងទៀត ក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរ ហើយក៏មានស្លាប់យ៉ាងច្រើនផងដែរ ។ ប្រភពព័ត៌មានពីប្រទេសឥណ្ឌាដដែលបានអោយដឹងថា អជ្ញាធរកំពុងមានការព្រួយបារម្ភថា នៅមានមនុស្សរាប់សិននាក់ផ្សេងទៀត​អាចនឹង​​កប់ជាប់នៅក្រោមភក់ រឺកម្ទេចកម្ទី និងកំនបាក់បែកនៅតំបន់ជាច្រើនទៀត​នៅក្នុងរដ្ឋ Kerala ។ ជាក់ស្តែងនៅក្នុង​តំបន់មួយចំនួនដូចជា Kozhikode ត្រូវបានគេរកឃើញសាកសពមនុស្ស ៤ នាក់ តំបន់ Thrissur រកឃើញសាកសពចំនួន ៣ តំបន់ Puthumala រកឃើញសាកសព ៩ នាក់ និងតំបន់ Kavalappara រកឃើញសាកសពចំនួន ៦ នាក់ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial