បន្ទាប់ពីមានជំនន់ភ្លៀង ជន់លិចផ្លូវខ្លាំង ពេលនេះអជ្ញាធរប្រកាសបិទផ្លូវជាតិលេខ ៣ បណ្តោះអាសន្ន នៅត្រង់ចំណុចភូមិ…

នៅវេលាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះ អជ្ញាធរបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន​ លើកំណាត់ផ្លូវជាតិលេខ​ ៣ ក្នុងឃុំវាលរេញត្រង់ស្ពានទី ១ ចន្លោះពីវាលរេញទៅ ស្ពានកំពង់ស្មាច់ ក្រោយពីមានជំនន់ទឹកភ្លៀង ជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រ គិតត្រឹមម៉ោងជិត ៨ ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះ ។

បច្ចុប្បន្នសមត្ថកិច្ចអជ្ញាធរខេត្តព្រះសីហនុ កម្លាំងកងទ័ព កម្លាំងចម្រុះរដ្ឋបាលស្រុកព្រែនប់ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងប្រចាំការជួយសម្រួលចរាចរណ៍ ស្របពេលដែលទឹកហូរខ្លាំង ។

 

ប្រភព៖ Huy Bunleng

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial