អជ្ញាធរប្រកាសបិទការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៤ ហើយនៅរសៀលថ្ងៃទី ៩ សីហានេះ ក្រោយពីទឹកជំនន់ហូរកាត់…

នៅរសៀលថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៩ នេះ​អជ្ញាធរបានធ្វើការប្រកាសបិទការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៤ នៅត្រង់ចំណុចគីឡូម៉ែត្រ ១៧៤-១៧៥ មុខតំបន់សេដ្ឋកិច្ចពិសេសជូជៀន ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ក្រោយពីមានទឹកហូរកាត់ពីលើផ្លូវជាតិខ្លាំងពេក​ ដែលបណ្តាលមកពី​ជំនន់ទឹកភ្លៀង ។

បើតាមការសរសេរនៅលើទំព័រហ្វេសប៊ុកលោក Huy Bunleng បានអោយដឹងថា ការជន់លិចពីជំនន់ទឹកភ្លៀង ដែលហូរកាត់ពីលើផ្លូវជាតិ បណ្តោយប្រមាណពី ៣០០ ទៅ ៥០០ ម៉ែត្រ និងមានកម្ពស់ជិះកន្លះម៉ែត្រ ដោយសារតែទឹកភ្លៀងហូរធ្លាក់ខ្លាំង ពីលើភ្នំខាងក្រោយនោះ ។ មន្ត្រីស្រុកព្រៃនប់បានថ្លៃងផងដែរថា គិតត្រឹមរសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ នេះ អជ្ញាធរបានប្រកាសបិទការធ្វើចរាចរណ៍ទាំងស្រុងតែម្តង ។ ដូច្នេះសូមបងប្អូនទាំងអស់មេត្តាជ្រាប ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial