ដល់ម្លឹងផង!!! អ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍បារាំងល្បីឈ្មោះម្នាក់នេះ និយាយថា «សត្វមូសភាគច្រើនជាម្តាយ ដូច្នេះយើងមិនគួរសម្លាប់វាទេ ហើយយើងគួរតែអោយវាជញ្ជក់ឈាម​យើង ដើម្បីចិញ្ចឹម… »

មូសខាំមិនត្រឹមតែបង្កអោយមានការកន្ទួលរមាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កអោយកើតជំងឺផ្សេងៗផងដែរ ជាពិសេសនោះគឺជំងឺគ្រុនឈាមដ៏កាចសាហាវនេះតែម្តង ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី ១ សីហា ឆ្នាំ ២០១៩ លោក Aymeric Caron ដែលជាអ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍បានរាំង បាននិយាយថានៅក្នុងវីដេអូមួយថា «យើងគួរតែអនុញ្ញាតអោយមូសខាំយើង» ។

ដោយគាត់បាននិយាយបន្ថែមទៀតថា មូសក៏មានសិទ្ធរស់នៅដូចជាយើងដែរ ដូច្នេះយើងមិនគួរសម្លាប់វាទេ ។ ផ្ទុយទៅវិញយើងគួរតែអនុញ្ញាតអោយបឺតឈាមយើង ដូចចាត់ទុកថាជាការបរិច្ចាគ ។ គាត់ថែមទាំងនិយាយសង្កត់ធ្ងន់ថា មានតែមូសញីប៉ុណ្ណោះ ដែលខាំជញ្ជក់ឈាមយើង ព្រោះពួកវាត្រូវការប្រូតេអ៊ីន និងជាតិដែក ពីក្នុងឈាមយើង ដើម្បីបង្កើតពងរបស់វា ។ ក្នុងន័យនេះពួកវា (មូស) ដែលជាម្តាយ គឺព្យាយាមចិញ្ចឹមបីបាច់កូនរបស់វានាអនាគត ។ គាត់ក៏បាននិយាយបន្ថែមទៀតថា មនុស្សយើងគ្រប់គ្នាគួរតែអនុញ្ញាតអោយមូសខាំជញ្ជក់យកឈាមយើង លើកលែងតែមនុស្សដែលរស់នៅក្នុងទ្វីបអាហ្វ្រិកបានហើយ ព្រោះទីនោះជាកន្លែងដែលទទួលរងនូវការកើតជំងឺគ្រុនចាញ់ដ៏ខ្លាំងខ្លាបំផុត ។

ដូច្នេះគាត់បានអោយប្រជាជនធ្វើតាមគំរូលោក Albert Schweitzer ដែលជាអ្នកសម្លាប់មូសនៅក្នុងទ្វីបអាហ្វ្រិក ប៉ុន្តែនៅបារាំងមិនគួរសម្លាប់មូសទេ ទុកអោយមូសបឺតជញ្ជាក់ឈាមមនុស្សយកទៅចិញ្ចឹមជីវិត ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីលោក Aymeric បានលើកឡើងយ៉ាងដូច្នេះ ក៏មានមនុស្សទូទាំងសកលលោក បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ហើយគ្មាននរណាម្នាក់បានយល់ស្របនូវអ្វីដែលគាត់បាននិយាយនេះទេ ៕

WorldofBuzz

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial