សាហាវអី​សាហាវយ៉ាងៗ​ហ្នឹងលោកអើយ!!! ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់​ត្រូវ​បាន​ជនមិ​ន​ស្គាល់​មុខ​ពរ​​យក​ទៅរំលោភ​ ហើយកាត់ក្បាល ខណៈពេលដែលកំពុងដេកក្បែរម្តាយ

មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី ២៥ កក្តដា ឆ្នាំ ២០១៩ ខណៈពេលដែលក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ បានដេកក្បែរម្តាយរបស់នាងក្នុងស្ថានីយ៍រថភ្លើង ហើយក៏ត្រូវបានជនមិនស្គាល់មុខម្នាក់ពរនាងយកទៅរំលោភ ហើយសម្លាប់ចោលយ៉ាងឃោរឃៅជាទីបំផុត ។

បើយោងតាមវីដេអូ cctv នៅក្នុងស្ថានីយ៍រថភ្លើងបានបង្ហាញពីសកម្មភាពបុរសម្នាក់ពាក់អាវយឺត ស្លៀកខោខ្លី បានចូលទៅជិតក្មេងស្រីរងគ្រោះដែលបានកំពុងដេកជិតម្តាយរបស់នាង ហើយបន្ទាប់មកក៏ពរចេញទៅបាត់ ដោយម្តាយមិនដឹងខ្លួនទាល់តែសោះ ។ បើតាមការចុះផ្សាយនៅលើ The Time of India បានអោយដឹងថាជនសង្ស័យបាននាំក្មេងស្រីនោះទៅកាន់​ឃ្លាំង​​មួយកន្លែងដែលមាន​ឆ្ងាយពីស្ថានីយរថយន្តភ្លើងប្រមាណជា ៤ គីឡូ ។ បន្ទាប់មកជនសង្ស័យក៏បានទូរស័ព្ទហៅ​មិត្តរបស់ខ្លួនអោយមកទីនោះ ហើយក៏ចាប់ផ្តើមរំលោភក្មេងស្រីរងគ្រោះតែម្តង ។

នៅពេលដែលក្មេងស្រីរងគ្រោះ​ស្រែកយំ បុរសដែលពរក្មេងស្រីរងគ្រោះមករំលោភនោះ ក៏ច្របាច់ករនាងរហូតដល់ស្លាប់ បន្ទាប់មកទៀតក៏យកកាំបិតដ៏មុតមកកាត់កក្មេងស្រីនោះតែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពដ៏សាហាវព្រៃផ្សៃរួច បុរសកំណាចនោះក៏យកសាកសពអត់ក្បាល ច្រកចូលទៅក្នុងស្បោង ហើយចោលនៅក្រោយឃ្លាំង​នោះ ។ ប្រភពពី The Time of India ដដែលបានបន្តទៀតថា ប៉ូលីសបានរកឃើញសាកសពដងខ្លួនដែលអត់មានក្បាល កាលពីថ្ងៃអង្គារ៍ទី ៣០ ខែកក្តដាឆ្នាំ ២០១៩ ប៉ុន្តែដោយឡែកក្បាលរបស់ក្មេងស្រីរងគ្រោះនៅមិនទាន់រកឃើញនៅឡើយទេ ។

កាលពីថ្ងៃទី ០១ ខែសីហា ប៉ូលីសក៏បានចាប់ឃាត់ខ្លួន បុរស ៣ នាក់ ដែលក្នុងរួមមានជនសង្ស័យដ៏សំខាន់ម្នាក់ដែលជាអ្នកផ្តល់ព័ត៌មាន រួនជាមួយមិត្តភក្តិផងដែរ ។ ប្រភពពីទំព័រព័ត៌មាន The Wire ដែលបានដកស្រង់សំដីស្នងការប៉ូលីស ប្រចាំការនៅស្ថានីយរថភ្លើង បានអោយដឹង អ្នកស្រី Ehtesham Waquarib ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានរត់ចោលប្តី (ឪពុកក្មេងស្រីរងគ្រោះ) ដោយនាំកូនស្រី​ មកតាមបុរសម្នាក់ ដែលត្រូវប៉ូលីសចាប់ខ្លួនក្នុងចំណោមនោះ ។

បន្ទាប់ពីកូនស្រីបាត់ ស្ត្រីជាម្តាយក៏បានដឹកពាក្យបណ្តឹងទៅប៉ូលីស ដោយនិយាយថាបុរសដែលនាងបានរត់តាមនេះអាចពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ ។ យោងតាមសំដីប៉ូលីសបានអោយដឹងថា សាហាយរបស់ម្តាយក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅឃុំឃាំងនៅក្នុងពន្ធនាគារ ហើយចំពោះករណីដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនោះ ប៉ូលីសក៏កំពុងធ្វើការស៊ើបអង្កេតបន្ថែម ។ ទន្ទឹមគ្នានេះដែរ ជនជាប់ចោទ ២ នាក់ផ្សេងទៀត ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងឃុំឃាំងរង់ចាំការស៊ើបអង្កេតបន្ថែមផងដែរ ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា «ប្រដាប់ភេទក្មេងស្រីរងគ្រោះក៏ត្រូវបានបំផ្លាញខ្ទេចខ្ទារ ដោយអំពើរំលោភយ៉ាងព្រៃផ្សែង ។ យើងកំពុងរង់ចាំរបាយការណ៍ធ្វើកោសល្យវិច័យក្រោយការស្លាប់របស់ក្មេងស្រីរងគ្រោះដើម្បីបញ្ជាក់លំអិត» ។ ទស្សនាវីដេអូបង្ហាញពីសកម្មភាពជនសង្ស័យពរក្មេងស្រីចេញទៅ ៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial