ហេតុអ្វីក៏អាក្រក់ឃោរឃៅយ៉ាងនេះ! ឆ្កែមួយក្បាលត្រូវបានគេជួយសង្គ្រោះ​​ បន្ទាប់ពីបុរសម្នាក់យកវាទៅកប់ទាំងរស់

បើតាមការចុះផ្សាយនៅលើ abc30 ដែលបានដកស្រង់ចេញពីទំព័រហ្វេសប៊ុក PAWS of Hawaii បានអោយដឹងថា ឆ្កែញីមួយក្បាលត្រូវបានគេបញ្ជូនទៅកាន់គ្លីនិកបសុសត្វ បន្ទាប់ពីវាត្រូវបានគេកប់ទាំងរស់​នៅលើឆ្នេរខ្សាច់នៃកោះហាវៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៩ ខែកក្តដា ឆ្នាំ ២០១៩ ។

បើតាមការសរសេរនៅលើទំព័រហ្វេសប៊ុក PAWS of Hawaii បានអោយដឹងថា មានសមាជិកក្រុមអ្នកសង្គ្រោះសត្វម្នាក់ដែលមានឈ្មោះថា Leialoha បានប្រទះឃើញឆ្កែញីមួយក្បាលនេះ ត្រូវបានគេកប់ទាំងរស់នៅលើឆ្នេរខ្សាច់នៃកោះហាវៃ ។ Leialoha បាននិយាយថា ខ្លួនរបស់វាហើម ហើយឡើងក្រហមឆ្អៅ ដោយសារតែការរលាកកំដៅព្រះអាទិត្យ ។ មិនតែប៉ុណ្ណោះរោមរបស់វាបានជ្រុះ ៩០ % ។

សមាជិកអ្នកសង្គ្រោះ​សត្វរូបនេះ​បានបន្តថា នៅលើជើងរបស់វាមានស្នាមដាច់រហែកពីរបីឆ្នូត ដែល​គេសង្ស័យថាប្រហែលជាម្ចាស់របស់វាបានយកកាំបិតអារ ។ ជាសំណាងល្អ​ដែលវាត្រូវបានគេជួយ​សង្គ្រោះទាន់ពេលវេលា ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial