Rainie Yang និង Li Ronghao ត្រៀមចូលរោងការក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីស្រលាញ់គ្នារយៈពេល ៤ ឆ្នាំ

កាលពីពេលវេលាម៉ោង ១០ កន្លះព្រឹក ថ្ងៃទី ១១ ខែកក្តដា ឆ្នាំ ២០១៩ Li Ronghao បានប្រកាសជាសាធារណៈតាមរយៈគណនី Weibo របស់ខ្លួន ដោយបាន tag Rainie ផងដែរ ដោយគាត់បានសរសេរថា «ថ្ងៃនេះគឺជាខួបគំរប់អាយុ ៣៤ ឆ្នាំរបស់ខ្ញុំ ហើយវាក៏ជាខួបគំរប់នៃការសុំរៀបការរបស់ខ្ញុំផងដែរ ។ អរគុណដែលបានឆ្លើយថាយល់ព្រមរៀបការ» ។

ដំណឹងនេះបានធ្វើអោយ អ្នកគាំទ្ររបស់ពួកគេភ្ញាក់ផ្អើល និងត្រេកអរខ្លាំងមែនទែន បន្ទាប់ពីពួកគេទាំងពីរនាក់បានទាក់ទង និងស្រលាញ់គ្នារយៈពេល ៤ ឆ្នាំ មកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Li Ronghao មិនបានបញ្ជាក់អំពីថ្ងៃចូលរោងការរបស់ពួកគេនោះទេ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial