ខេត្តស្វាយរៀងជាខេត្តទី ៤ ហើយបន្ទាប់ពីខេត្តតាកែវ ដែលរកឃើញ​វត្តមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក

យោងតាមការចុះផ្សាយនៅលើ KhmerFarms ចំការខ្មែរ បានអោយដឹងថា ខេត្តស្វាយរៀងគឺជាខេត្តទី ៤ បន្ទាប់ពីខេត្តតាកែវ ។ យោងតាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លេខ 6720 កសក បានអោយដឹងថា តាមលទ្ធផល​វិភាគ​លេខ 489/19 វ.ជ.ស.ស.ផ ចុះថ្ងៃទី 05កក្កដា ឆ្នំា 2019 របស់វិទ្យាស្ថានសុខភាពសត្វ និង ផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ បានរកឃើញវត្តមាន មេរោគជំងឺប៉េស្តជ្រូកអាហ្រ្វិក ក្នុងភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

បញ្ជាក់៖ វីរុសជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​មិន​ចម្លង​ដល់មនុស្សទេ ។ តែជ្រូកដែលមានផ្ទុក វីរុសជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវកម្ទេចចោល មិន​អនុញ្ញាត​ឲ្យយក​ទៅហូបជា​ដាច់ខាត ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial