គួរអោយអាណិតណាស់! ក្មេងស្រីម្នាក់ ស្លាប់ដោយសារតែ​សត្វឳម៉ាល់​ទិចជាង ៣០ ទ្រនិច

យោងតាមការចុះផ្សាយនៅលើ nst បានអោយដឹងថា មានក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ បានស្លាប់ដោយសារតែសត្វឳម៉ាល់ទិច ហើយក្មេងស្រី​នេះគឺជាជនរងគ្រោះទី ២ ហើយ ដែលបានស្លាប់ដោយសារតែឳម៉ាល់ទិច​ នៅក្នុង​ស្រុក Kampung ប្រទេសម៉ាឡេស៊ី ។ ប្រភពដដែលបានអោយដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះថា Puteri Nur Aisya Azahar ហេតុការណ៍នេះ​កើតឡើងកាលពីថ្ងៃទី ពុធ សប្តាហ៍មុន ។

បើតាមការរៀបរាប់របស់អ្នកស្រី Rubiyah Ismail  ត្រូវជាម្តាយ​ក្មេងស្រីរងគ្រោះ​បានអោយដឹងថា កូនស្រីរបស់គាត់ បានលេង​នៅក្នុង​តូបលក់បន្លែ​ដែលនៅឆ្ងាយ​ពីផ្ទះ ប្រហែលប៉ុន្មានម៉ែត្រប៉ុណ្ណោះ ស្រាប់​តែមួយសន្ទុះ​ក្រោយមក ប្តីរបស់គាត់មានឈ្មោះថា Ismail Mat Ali  បានលឺសំលេង​កូនស្រីស្រែកហៅអោយជួយ គាត់ក៏ប្រញាប់រត់ទៅមើល ក៏ប្រទះឃើញកូនស្រីដួលសន្លប់នៅក្នុងតូបលក់បន្លែ ។ អ្នកស្រី Rubiyah Ismail បានបន្តទៀតថា ប្តីរបស់គាត់បានឃើញកូនស្រីដួលទៅលើដី ហើយនៅលើខ្លួន​របស់នាង មានសត្វឳម៉ាល់ជាច្រើនក្បាល​បានរោមទិចនាង ។ ប្តីរបស់គាត់ក៏បានជួយដេញសត្វឳម៉ាល់ចេញ ប៉ុន្តែនាងត្រូវឳម៉ាល់ទិចឡើងសុសសាច់​ទៅហើយ ។

ឪពុកក្មេងស្រីរងគ្រោះ ក៏បានដឹកកូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ ដោយស្ថានភាពធ្ងន់ធ្ងរ គ្រូពេទ្យបានអោយនាងគេងសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលនៅវេលាម៉ោង ៤ ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្តិ៍ទី ៤ ស្ថានភាពរាងកាយរបស់នាងកាន់តែធ្លាក់ចុះ ហើយនៅវេលាម៉ោង ៤ កន្លះ គ្រូពេទ្យបានប្រាប់ថានាងបានស្លាប់បាត់ជីវិតហើយ ។ សពក្មេងស្រីរងគ្រោះ ក៏ត្រូវក្រុមគ្រួសារ​ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ប្រទេសម៉ាឡេស៊ី ។

គួរបញ្ជាក់ផងដែរថា ១២ ថ្ងៃមុនពេលដែលកើតរឿងលើក្មេងស្រីនេះ ក៏មានក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ បានស្លាប់ដោយសារតែសត្វឳម៉ាល់ទិច ជាង ៦០ ទ្រនិច ខណៈពេលដែលកំពុងលេងជាមួយនឹងមិត្តភក្តិ ហើយក៏ប៉ះចំ​សំបុកឳម៉ាល់ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial