ប្រធានមន្ទីរពេទ្យកុមារជាតិ និង គ្រូពេទ្យ​ប្រចាំការម្នាក់ទៀត ត្រូវបានតុលាការចេញដីកាកោះ​ឲ្យចូល​ឆ្លើយ​បំភ្លឺ ពាក់ព័ន្ធករណីធ្វេសប្រហែសធ្វើឲ្យកុមារស្លាប់

យោងតាមទំព័រហ្វេសប៊ុកលោកផែង វណ្ណៈ (Pheng Vannak News) បានអោយដឹងថា ប្រធានមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស និង គ្រូពេទ្យប្រចាំការម្នាក់ទៀត លោក វេជ្ជបណ្ឌិត សរ​ ច័ន្ទចិត្រា ត្រូវបានតុលាការ ចេញដីកាកោះឲ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី ១៧ ខែកក្តដា ឆ្នាំ ២០១៩ ខាងមុខនេះ ពាក់ព័ន្ធនឹងករណីធ្វេសប្រហែស​ធ្វើអោយឲ្យកុមារមនាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៩ មានឈ្មោះ ហៃ ឡុង ជាឪពុក និង ឈ្មោះ ចោម ស្រីពៅ ជាម្តាយ របស់កុមារឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ ១៦ ខែ បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ពួកគាត់បានយកកូនប្រុស​ដែលក្តៅខ្លួន ទៅព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិ ។

នៅវេលាម៉ោង ១ រសៀល ថ្ងៃដដែល គ្រូពេទ្យបានចាក់ថ្នាំ និងព្យួរសេរ៉ូម ឲ្យកូនប្រុសរបស់ពួកគាត់ ព្រោះក្រោយពិនិត្យ​ឈាមទៅឃើញថា ជាជំងឺគ្រុនឈាមកម្រិតស្រាល ។ ស្រាប់តែដល់ម៉ោង ៥៖៥៥នាទី ព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ កូនប្រុសរបស់ពួកគាត់បានស្លាប់ ។ ក្រោយ​ពីកូន​ប្រុស​​របស់​ពួក​គាត់​ស្លាប់ ស្រាប់​តែ​​លោកវេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា និង​គ្រូពេទ្យ​ចំនួន ៤ នាក់​ទៀត មក​សម្រួល និង​សន្យា​ថា មន្ទីរពេទ្យ​នឹង​ដោះស្រាយ ដូច្នេះ​ទើបពួក​គាត់ព្រមយក​កូនទៅធ្វើ​បុណ្យ​នៅស្រុក​កំណើត​ឯខេត្ត​ព្រៃវែង​ ។

គួរបញ្ជាក់ផងដែរ ពាក់ព័ន្ធករណីនេះ ខាងមន្ទីរពេទ្យកុមារជាតិក៏ធ្លាប់បាន​ធ្វើការស្រាយបំភ្លឺផងដែរចំពោះករណីនេះ ដោយមន្ទីរពេទ្យបានចេញលិខិតបំភ្លឺថា កុមារ ឡុង ឌីណា អាយុ ១៦ ខែ បានស្លាប់ ដោយសារតែជំងឺ ២ (ជំងឺគ្រុនឈាម និង វីរុស EV71 និងជំងឺពងបែកលើខ្លួនប្រាណ ដែលជាប្រភេទជំងឺអាចបណ្តាលឲ្យកុមារក្រោមអាយុ ២ឆ្នាំងាយនឹងស្លាប់ ជាងមនុស្សពេញវ័យ )។ លោកវេជ្ជបណ្ឌិត បានបន្តថា ក្រោយពីអ្នកជំងឺចូលមកសម្រាកនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែជាអកុសលមិនអាចជួយបាន ។

ប្រធានមន្ទីរពេទ្យ បានអះអាងថា មន្ទីរពេទ្យ និងគ្រូពេទ្យមិនចង់ឲ្យអ្នកជំងឺស្លាប់នោះទេ និងព្យាយាមពន្យល់ឪពុកម្តាយអ្នកជំងឺដែរ ប៉ុន្តែពួកគាត់នៅតែមិនយល់ និងទាមទារសំណងពីមន្ទីរពេទ្យ ចំនួន ៣២,០០០ដុល្លារ។ ដោយសារតែអាណិតកុមារដែលស្លាប់ ក្រុមគ្រូពេទ្យបានចូលបុណ្យសព ចំនួន ៣លានរៀល ប៉ុន្តែអាព្យាបាលមិនព្រមទទួល ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial