សាហាវណាស់! ចៅស្រីរៀបរាប់​ពីសកម្មភាព​កាប់ទៅលើ​ជីដូនអាយុ ៨១ ឆ្នាំ អត់មានតក់ស្លុតអីបន្តិច (មានវីដេអូ)

កាលពីថ្ងៃទី ២ ខែកក្តដា ឆ្នាំ ២០១៩ មានករណីឃាតកម្មដ៏រន្ធត់មួយ នៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដោយចៅស្រីអាយុ ២៧ ឆ្នាំ បានកាប់ជីដូនអាយុ ៨១ ឆ្នាំ ស្លាប់នឹងកន្លែងកើតហេតុ ហើយក៏រត់គេចខ្លួនបាត់ស្រមោល ។ ទោះបីជាយ៉ាងណាក៏ដោយ អំពើដ៏សាហាវព្រៃផ្សៃនេះ មិនអាចគេចពីសំណាញ់ប៉ូលីសបាននោះទេ ជនសង្ស័យដែលជាចៅស្រីនោះ ក៏ត្រូវបានចាប់ខ្លួន​នៅក្នុងខេត្តកំពង់ធំ នៅវេលាយប់ ថ្ងៃដដែល ។

ក្រោយពីចាប់ឃាត់ខ្លួនបានហើយ សមត្ថកិច្ចបានសួរចម្លើយ ហើយ​ជនសង្ស័យរូបនោះ ក៏បានឆ្លើយប្រាប់ថា ខ្លួនបានជួលម៉ូតូឌុប ជិះពីតាខ្មៅ មកស្អាង ហើយក៏បាន​ចូល​​ទៅ​លួច​កាំបិតពី​ផ្ទះឈ្មោះ ចែ ចាន់ឌី បំណងយកទៅសម្លាប់​ជីដូនរបស់ខ្លួនតែម្តង ។ សូមស្តាប់ការរៀបរាប់ដូចខាងក្រោម៖

ករណីឃាតកម្មគិតទុកជាមុន​-នៅវេលាម៉ោង១៧៖០០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីឃាតកម្មគិតទុកជាមុន មួយកើតឡើងនៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។-បង្កដោយជនសង្ស័យឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន (សសៃប្រសាទ) មានទីលំនៅមិនពិតប្រាកដ (ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ) បានយកកាំបិតប័ងតោធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង បណ្តាលឲ្យត្រូវចំកជាច្រើនកាំបិតស្លាប់ភ្លាមនៅនឹងកន្លែងក្នុងថ្លុកឈម ពេលដែលកំពុងបោសដីនៅមុខផ្ទះ។+ក្រោយពេលកើតហេតុ ជនសង្ស័យបានបោះកាំបិតចោល ឆ្ងាយពីកន្លែងកើតហេតុបន្តិច រួចគេចខ្លួនបាត់។*បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួន អហ ខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

Posted by ABC FB on Wednesday, July 3, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial