សាលារៀននៅថៃ ដាក់មុងអោយសិស្ស ខណៈពេលកំពុងរៀន ព្រោះខ្លាចមូស​ខាំកើតជំងឺគ្រុនឈាម

ជំងឺគ្រុនឈាមបានកំពុងកើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ មិនថានៅប្រទេសកម្ពុជាយើងទេ សូម្បីតែប្រទេសថៃ ក៏អាជ្ញាធរថៃបានប្រកាស​​អោយប្រជាជន​របស់ខ្លួន មើលថែទាំ ការពារ​កូនតូចៗ ជៀសវាងកើតជំងឺគ្រុនឈាម ។ ទន្ទឹមគ្នានេះ​ដែរ ក៏មានសាលាបង្រៀនមួយ នៅក្នុងប្រទេសថៃ បានយកចិត្តទុកដាក់ ការពារកូនសិស្ស​ពីកើត​ជំងឺគ្រុនឈាម ដោយការដាក់មុង ខណៈពេលដែលកំពុងរៀននៅក្នុងថ្នាក់ ។

បន្ទាប់ពីរូបថតប៉ុន្មានសន្លឹកបានផ្ទុះឡើងនៅលើហ្វេសប៊ុក ក៏មានអ្នកបញ្ចេញមតិល្អៗជាច្រើន ក្នុងនោះផងដែរ ពួកគេក៏បានអរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចំពោះកូនសិស្សផងដែរ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial