សាហាវពេកហើយ! ចៅស្រីអាយុ ២៧ឆ្នាំ កាប់ជីដូន​អាយុ ៨១ ឆ្នាំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

មានហេតុការណ៍ដ៏តក់ស្លុតមួយបានកើតឡើង នៅចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ខណៈពេលដែលចៅស្រីអាយុ ២៧ ឆ្នាំម្នាក់ បានកាប់ជីដូចបង្កើតអាយុ ៨១ ឆ្នាំស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២ ខែកក្តដា ឆ្នាំ ២០១៩ ។

លោកយាយដែលត្រូវចៅកាប់ស្លាប់​មានឈ្មោះថា ឡាច ឡាវ រស់នៅក្នុងផ្ទះកើតហេតុខាងលើ ។ ចំណែកចៅស្រី​មានឈ្មោះថា ហ៊ីម សុខមាន បើតាមប្រភពព័ត៌មានបានអោយដឹងថា​ចៅស្រី​រូបនេះ​មានជំងឺសរសៃប្រសាទ ។ មុនពេលកើតហេតុ​ លោកយាយរងគ្រោះកំពុងតែបោសសំរាមនៅមុខផ្ទះ ស្រាប់តែមិនដឹងយ៉ាងម៉េច ចៅស្រីសរសៃប្រសាទរូបនោះ បានទាញកាំបិតចេញពីក្នុងថង់ខ្មៅមួយ ហើយក៏ធ្វើការកាប់​ទៅលើលោកយាយ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង ។

ក្រោយកើតហេតុ​ចៅស្រី ក៏បានរត់គេចខ្លួន ។ ក្រោយទទួលដំណឹងដ៏រន្ធត់នេះ សមត្ថកិច្ចមូលដ្ឋាន​ និងកម្លាំងជំនាញ​ក៏បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ​តាមរកជនសង្ស័យ ។ ក្រោយមកក៏ទទួលដំណឹងថា ចៅស្រីនោះត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី ០២ ខែកក្តដា ឆ្នាំ ២០១៩ នៅឯស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial