ស្តែងៗ! បុរស ២ នាក់ ​ភ័យបះ​សក់​​ជិះម៉ូតូ​រត់គេចពីសេចក្តីស្លាប់​ បន្ទាប់ពី​សត្វខ្លា​មួយក្បាល​ដេញពីក្រោយ

មាន​សត្វ​ខ្លាដ៏​កាច​សាហាវ​មួយក្បាល បាន​រត់​ចេញ​ពីក្នុង​ព្រៃ បើតាម​​អ្នក​យកព័ត៌មាន​ Hindustan Times បានអោយដឹងថា មានបុរសពីរនាក់​ដែល​ជា​​មន្ត្រី​​នាយកដ្ឋាន​ព្រៃឈើ បាន​ជិះម៉ូតូ​ដើម្បី​ល្បាត​​នៅតំបន់​នោះ បន្ទាប់​ពីមាន​គេរាយ​ការណ៍ថា មាន​ខ្លាមួយក្បាល​បានរ​ត់ចេញពីក្នុងព្រៃ ដែលនៅក្បែរឧទ្យាន​ជាតិនៅក្នុងរដ្ឋ Kerala ។

ប្រភពដដែលបានបន្តថា ខណៈ​ពេលដែលបុរសទាំងពីរបាន​ជិះម៉ូតូ​ទៅដល់​តំបន់នោះ ស្រាប់តែ​សត្វខ្លាបានឃើញ ហើយក៏ស្ទុះ​ហក់​សំដៅ​មក​រក​ម៉ូតូ​របស់ពួកគេតែម្តង ។ បុរសអ្នកបើកម៉ូតូ​បានបន្ថែមល្បឿនយ៉ាងលឿន ដើម្បីរត់គេចខ្លួន ។  បើតាម World Wildlife Fund បានអោយដឹងថា តំបន់ឧទ្យានជាតិនោះគឺជាជំរករបស់សត្វខ្លាជាង ១០០ ក្បាល ។ ជាសំណាងល្អដែលសត្វខ្លានោះមិនបានតាមទៀត ហើយវាក៏លោតចូលទៅក្នុងព្រៃដែលនៅក្បែរនោះ ។ ទោះបីជាជីវិត​ស្ថិតនៅក្នុងគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែបុរសអ្នកជិះពីក្រោយមិនភ្លេចក្នុងការថតវីដេអូនោះទេ ។

សូមទស្សនាវីដេអូដូចខាងក្រោម៖

A Tiger is seen chasing a bike in Muthanga Wildlife Safari in Wayanad in Kerala.Is this how the Tiger Parks are managed in India?

Posted by Forests and Wildlife Protection Society – FAWPS on Saturday, June 29, 2019

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial