អ្នក​ម្តាយ​វ័យ 53 ឆ្នាំ បង្ហាញ​ពី​អាថ៌​កំបាំង ដែល​ធ្វើ​ឲ្យ​រាងកាយ​របស់​នាង​ស្អាត​ដូច​ក្រមុំ!!!

ស្ថិត​ក្នុង​អាយុ 53 ឆ្នាំ អតីត​តារា​ម៉ូដែល Elle Macpherson បាន​ផ្តល់​កំណើត​ដល់​កូន​ 2 នាក់​ទៅ​ហើយ ប៉ុន្តែ​នាង នៅតែ​រក្សា​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​បាន ដែល​ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន​មាន​ការ​ច្រណែន​នឹង​នាង​ផង​ដែរ។

អាថ៌​កំបាំង​របស់​នាង ក្នុង​ការ​រក្សា​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ គឺ​មាន​វិធី​ដ៏​សាមញ្ញ ដោយ​ផឹកទឹក​ក្តៅ​ជា​មួយ​ក្រូច​មួយ​កែវ នៅ​រៀងរាល់​ព្រឹក។

អ្នកស្រី Macpherson បាន​បង្ហាញ​ថា អ្នកស្រី​មាន​របប​អាហារ​ដ៏​ត្រឹមត្រូវ និង​តឹងរ៉ឹង​បំផុត។ ក្រៅពី​ទឹក​ក្តៅ​ជា​មួយ​ក្រូច​ឆ្មា គាត់​ក៏​ផឹក​ទឹក​បន្លែ​​សរីរាង្គ​ផង​ដែរ ហើយ​ញ៉ាំ​បន្លែ​បៃតង​ជា​រៀងរាល់​ថ្ងៃ ដែល​មាន​ដូច​ជា ផ្កា​ខាត់​ណា​ខៀវ និង​ស្ពៃក្តោប ព្រោះ​ពួក​វា​មាន​វីតាមីន C ខ្ពស់ ក៏​ដូចជា​វីតាមីន A ផង​ដែរ។

ប្រភព៖ បរទេស
អត្ថបទដោយ៖ និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial