គួរអោយ​អាណិតណាស់ ទារកទើបនឹងកើតបាន ៣ ថ្ងៃម្នាក់ ត្រូវឪពុកម្តាយ​បោះបង់​ចោល ​នៅមន្ទីរពេទ្យកុមារជាតិ

យោងតាម​គណនីហ្វេសប៊ុកឈ្មោះ Srey Oun Keo បានអោយដឹងថាមាន ក្មេងស្រីទើបនឹងកើតបាន ៣ ថ្ងៃម្នាក់ ត្រូវបានម្តាយឪពុកដាច់ទុកចោលនៅក្នុងមន្ទីរពេទ្យ ។ ទន្ទឹមគ្នានេះដែរ ក៏មានគណនីហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះថា Maarika T. Cambodia បានអោយដឹងថា ឪពុកម្តាយក្មេងបានលែងលះគ្នា ប៉ុន្តែហេតុអីបានជាបង្កើតគ្នាមកហើយ យកគ្នាមកបោះបង់ចោល​បែបនេះ ។

បច្ចុប្បន្ន​ទារកកំសត់​រូបនេះ​កំពុងគេង​នៅក្នុង​មន្ទីរពេទ្យកុមារជាតិ ជាន់ទី ១ ប្រសិនបើបងប្អូនមានចិត្តមេត្តាករុណាចង់បានជួយ រឺចង់ចិញ្ចឹមក្មេង អាចទាក់ទងទៅមន្ទីរពេទ្យផ្ទាល់ជាន់ទី ១ ។ ម្ចាស់គណនីទាំងពីរបានបន្ថែមថា ក្មេងស្រីនេះអត់មានជំងឺអ្វីទេ នាងមានសុខភាពល្អធម្មតា ។ ពិតជាអាណិតខ្លាំងណាស់ ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial