គ្រូចាប់ពស់ម្នាក់ ចាប់ពស់វែករនាមភ្លាត់ស្នៀត ត្រូវពស់​ចឹកស្លាប់

មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៩ ដោយមានបុរសវ័យចំណាស់ម្នាក់ត្រូវពស់វែករនាមចឹកស្លាប់ ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា បុរស​ចំណាស់រូបនោះមានឈ្មោះថា សុខ ស៊ីន អាយុ ៦៦ ឆ្នាំ ជាគ្រូចាប់ពស់ រស់នៅក្នុងភូមិ​សៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

មុនពេលកើតហេតុ គាត់បានបណ្តើរឆ្កែរបស់គាត់ ដើរចូលទៅក្នុង​ចំការ ហើយក៏បានប្រទះឃើញពស់វែករនាមមួយក្បាល ដោយគិតថាខ្លួនចេះចាប់ពស់ ហើយក៏ធ្លាប់​ចាប់​ពស់​ច្រើនណាស់ហើយ​កន្លងមក ដូច្នេះគាត់ក៏ស្ទុះទៅចាប់ពស់​វែករនាមទាំងរស់ ។ ជាអកុសល ម្តងនេះមិនដឹងជាយ៉ាងម៉េច ចាប់ភ្លាត់ស្នៀតក៏ត្រូវពស់វែករនាមចឹកចំដៃ ធ្វើអោយពិសរបស់វាជ្រាបចូលពេញក្នុងខ្លួន បណ្តាលអោយឈឺចុកចាប់ ។

គាត់ក៏បានរត់ទៅរក​កូនៗអោយជួយជូនទៅពេទ្យ តែសំណាងមិនល្អ ពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពិនិត្យរួច ក៏ប្រាប់ថា ពិសពស់​បានជ្រាបចូលពេញខ្លួនហើយ មិនអាចសង្គ្រោះបានទេ ។ គាត់ក៏បានស្លាប់បាត់បង់ជីវិតយ៉ាង​អាណោចអាធ័ម ពេលដែលដឹកមកដល់ផ្ទះវិញ ។

ប្រភព៖ Vanny Seven

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial