អ្នកស្លាប់ និងរបួស​​នៅក្នុង​​ហេតុការណ៍​​រលំអគារ​នៅក្នុង​ខេត្តព្រះសីហនុ​​ ម្នាក់ៗ​ទទួល​បាន​ទឹកប្រាក់ចំនួន

យោងតាមទំព័រហ្វេសប៊ុកលោក ផេង វណ្ណៈ បានអោយដឹងថា នៅរសៀលថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃរាជរដ្ឋាភិបាល បានអញ្ជើញ​ចុះសាកសួរសុខទុក្ខ​អ្នករងរបួស ដោយសារការបាក់រលំអគារ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ ។

ក្នុងនោះផងដែរ សម្តេច​តេជោ ហ៊ុនសែន បានឧបត្ថម្ភ​ថវិកា​ដែលបានមកពី​សប្បុរសជន ជូនដល់​អ្នករងរបួសទាំងអស់ ដោយម្នាក់ៗទទួលបានថវិកា​ចំនួន ១០.០០០ ដុល្លាអាមេរិក ។ ដោយឡែក​កម្មករ​ ២ នាក់ ដែលសង្គ្រោះបានក្រោយគេ សម្តេច​តេជោ ហ៊ុន សែន ឧបត្ថម្ភចំនួន ៣០.០០០ ដុល្លាអាមេរិក ។ ចំណែកអ្នកស្លាប់​ទទួលបានចន្លោះពី ៦០.០០០ ដុល្លា ទៅ ៧០.០០០ដុល្លា ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial