រលំអគារ៖ ប្រតិបត្តិការ​រុករក​ជនរងគ្រោះ នៅក្រោម​គំនរបាក់​បែក​ត្រូវបាន​បញ្ចប់ហើយ សរុបអ្នកស្លាប់មានចំនួន..

យោងតាមទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាស​ព័ត៌មាន​ដល់មហាជនអោយបានដឹងថា ប្រតិបត្តិការរុករកជនរងគ្រោះនៅ​ក្រោមគំនរ​បាក់បែកនៃអគារ​ ដែលបានរលំកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ បានបញ្ចប់ហើយ ត្រឹមវេលាម៉ោង ១៩៖៣០​នាទី​យប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ។

ចំពោះប្រតិបត្ត​ការ​រុករកនេះ ត្រូវបាន​ធ្វើឡើង​រយៈពេល ២ ថ្ងៃកន្លះ គិតចាប់ពីថ្ងៃទី ២២ ខែមិថុនា រហូតដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ។ តុល្យការ​​ជនរងគ្រោះ​​ដែល​ក្រុមការងារ​បាន​ជួយ​សង្គ្រោះ​យក​ចេញពី​គំនរ​​អគារ​បាក់បែក​មាន​ចំនួនសរុប ៥៤ នាក់ ក្នុងនោះ​ស្លាប់ចំនួន ២៨ នាក់ (ស្រី ៤នាក់) និងរងរបួសចំនួន ២៦ នាក់ (ស្រី ២នាក់) ។ សូមអានសេចក្តីលំអិតដូចខាងក្រោមនេះ ៖

បញ្ជីរាយឈ្មោះអ្នករបួស៖

បញ្ជីររាយឈ្មោះអ្នកស្លាប់៖

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial