អគាររលំ៖ របាយការណ៍គិតត្រឹមម៉ោង ៣ រសៀល ថ្ងៃទី ២៤ ខែមិថុនា ជនរងគ្រោះដែលសង្គ្រោះ ចេញពីគំនរបាក់បែក​នៃអគារ​មានចំនួន ៥០ នាក់ អ្នកស្លាប់ចំនួន….

យោងតាមទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ដែលទើប​នឹង​បង្ហោះ​មុននេះ​បាន​បន្តិច​បាន​អោយ​ដឹង​ថា គិតត្រឹមពេលវេលាម៉ោង ៣៖ ១៥ នាទីរសៀល ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ នេះ ចំនួនជនរងគ្រោះ ដែលក្រុមការងារបានជួយសង្គ្រោះ និងយកចេញពីគំនរបាក់បែកនៃអគារដែលរលំនោះ មានចំនួន ៥០ នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ២៦ នាក់ (ស្រី ៤នាក់) អ្នករបួសមានចំនួន ២៤ នាក់ (ស្រី ២នាក់) ។

ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត ដែលត្រូវបានក្រុមគ្រួសារមកបំពេញឯកសារ ទទួលយកសាកសព​ទៅធ្វើបុណ្យ​តាមប្រពៃណីនោះ មាន​ចំនួន ២៣ សព ។ រហូតមកដល់ពេលនេះ ក្រុមអ្នកសង្គ្រោះ​នៅតែ​បន្តរុករក​នៅក្រោម​គំនរអគារបាក់បែក ហើយគំនរបាក់បែក ត្រូវបានក្រុមការងារ​ធ្វើការកាយលើកចេញបានចំនួនប្រមាណជា ៨០ ភាគរយហើយ ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ។

 

រូបភាព៖ Fresh News & កោះសន្តិភាព

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial