ប៉ាម៉ាក់ទាំងឡាយគួរប្រុងប្រយ័ត្ន៖ បងស្រីម្នាក់និយាយថា កូនរបស់គាត់​ចេះ​តែយក​ដៃអេះត្រចៀក ហើយ​ទាញដៃ​គាត់​អោយលូក​ចូល ដល់តែ​យក​ទៅពេទ្យ​ទើបដឹងថា​មាន…

យោងតាមគណនីហ្វេសប៊ុកបងស្រីម្នាក់​មានឈ្មោះថា Hang Sreysros បានបង្ហោះចូលទៅក្នុង គ្រុបអ្នកម្តាយឆ្លាតវៃ បានអោយដឹងថា កូនស្រីរបស់គាត់ប៉ុន្មានថ្ងៃនេះមានអាការៈប្លែកៗ នាងចេះតែយកដៃអេះត្រចៀក មិនតែប៉ុណ្ណោះនាងថែមទាំងទាញដៃរបស់គាត់ អោយលូកចូលត្រចៀករបស់នាង ពេលដែលគាត់សួរ កូនរបស់គាត់ប្រាប់ថាឈឺ ។

ដោយ​មិនអស់ចិត្ត និងការបារម្ភចំពោះកូន គាត់ក៏បាន​នាំកូន​ទៅកាន់​​ពេទ្យឯកជនមួយ ។ ក្រោយពេល​ដែលពិនិត្យ គ្រូពេទ្យបានប្រាប់គាត់ថា មានសត្វល្អិតចូលត្រចៀកកូនរបស់គាត់ ។ ភ្លាមនោះ ក្នុងនាមជាម្តាយ គាត់ពិតជាតក់ស្លុតខ្លាំងណាស់ ។ ក្រោយពីជួបរឿងបែបនេះ គាត់ក៏បានធ្វើការដាស់តឿនដល់ប៉ាៗម៉ាក់ៗទាំងឡាយ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះកូនៗ ជៀសវាងជួបរឿងដូចគាត់ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial