អត្ថប្រយោជន៍ព្នៅ ចំពោះសុខភាព និងវិធីធ្វើតែព្នៅ ដើម្បីជួយបង្កើនការចងចាំ និងព្យាបាលរោគភ្លេចភ្លាំង

ព្នៅ គឺជាប្រភេទផ្លែឈើព្រៃ ប៉ុន្តែវាមានអត្ថប្រយោជន៍ជាច្រើន​ដែលអ្នកនឹកស្មានមិនដល់ ។ ផ្លែព្នៅ ១ ផ្លែមានផ្ទុកនូវសារធាតុសំខាន់ៗ​ជាច្រើនដូចជា សារធាតុ​អាល់កាឡាំង ប៉ូលីសស៊ីការ៉ាត សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម បេតាកាតូណេន វីតាមីន A, C, B1 & B2 កាល់ស្យូម ប៉ូតាស្យូម និង​ជាតិសរសៃ -ល-។

ព្នៅ ត្រូវបានគេប្រើប្រាស់ធ្វើជាឳសថ ព្យាបាលជំងឺរាគរូស ជំងឺអាសន្នរោគ ជំងឺឬសដូងបាត របេង រលាកថ្លើម ការទល់លាមក ជំងឺដំបៅក្រពះ ជំងឺភ្លេចភ្លាំង និងជួយបង្កើនដល់ការចងចាំផងដែរ ។ ខាងក្រោមនេះជា​​វិធីធ្វើតែព្នៅ ជួយ​ព្យាបាល​ជំងឺភ្លេចភ្លាំង និងបង្កើន​ដល់ការចងចាំ ។ អ្វីដែលលោកអ្នកត្រូវមាននោះគឺ៖

-ទឹកស្អាត ១ លីត្រ
-ទងផ្កាឈូកល្អិតៗ នៅក្នុងស្រទាប់ផ្កាចំនួន ២០ក្រាម
-ស្លឹកគ្រៃស្រស់ ចំនួន ៣ គល់
-ព្នៅហាលស្ងួត កន្លះខាំ

វិធីធ្វើ៖
-ដាក់ដាំទឹកអោយពុះល្អ រួចហើយដាក់គ្រឿងផ្សំខាងលើចូល ដោយបើកភ្លើងល្មមៗ រំងាស់នៅលើភ្លើង រយៈពេល ១៥ នាទី សឹមដាក់ចុះពីលើចង្ក្រានទុកវាអោយត្រជាក់ រួចច្រោះយកតែទឹក ចោលកាក ។

សំរាប់ការប្រើប្រាស់៖ ផឹកតែព្នៅត្រឹមតែ ១ កែវបានហើយ ពេលណាក៏បានដែរ ។

វិធីធ្វើដកស្រង់ចេញពី នី ណាក់

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial