ប្រយ័ត្នអោយ​មែនទែន ​ប៉ាៗម៉ាក់ៗ​ទាំងឡាយ​ ដែលមានកូនតូចៗ៖ កុមារីម្នាក់​បាត់បង់ជីវិត ដោយសារតែលង់ទឹកធុង

ប្រភពពីបងស្រីម្នាក់ បានអោយដឹងថា ក្មួយស្រីរបស់គាត់បានស្លាប់បង់បង់ជីវិត ដោយសារតែលង់ទឹកធុង ។ ក្រោយ​ពីគ្រោះ​អកុសល​បានកើត​ឡើង​លើក្មួយស្រីរបស់គាត់ បងស្រីរូបនោះ​ក៏បានធ្វើការដាស់តឿន ដល់ប៉ាៗម៉ាក់ៗទាំងឡាយ​ដែលមានកូនតូចៗ​ សូមអោយមានការប្រុងប្រយ័ត្នអោយមែនទែន ធុងទឹកដែលយើងប្រើប្រាស់រាល់ថ្ងៃ សុទ្ធតែមានគ្រោះថ្នាក់ដល់កូនៗ ។

ម្ចាស់គណនីរូបនោះបានសរសេរ​យ៉ាងដូច្នេះថា៖ «ម៉ោង ១និង ៣០ នាទីយប់ លឺ​សំលេងទូរស័ព្ទរោទរ៍ ដឹង​ហើយថា​មិនមែន​ដំណឹងល្អ ប្រាកដ​ណាស់​ជាដំណឹង​អាក្រក់ តែយើងត្រូវតែដឹង ។ ម៉ាក់អ៊ុំ​ពិត​ជា​សោក​ស្តាយ​ណាស់​ សំរាប់ក្មួយ។

យប់ឈានចូល ថ្ងៃ​ទី២២ ខែ មិថុនា ឆ្នាំ 2019 ក្មួយនិកា បាន​លាចាក​លោក​ទៅ ដោយ​សារ​តែ​លង់​ទឹកធុង ។ បើ​មាន​ជាតិ​ក្រោយ​មែន សូមកុំ​អោយ​ក្មួយ​អភ័ព្វ ដូចជាតិ​នេះទៀត។ សូម​មាតាបិតា​គ្រប់រូប សូម​ប្រុងប្រយ័ត្ន​អោយមែនទែន ធុងទឹក​ដែល​យើង​ប្រើប្រាស់​រាល់ថ្ងៃ សុទ្ធតែ​មាន​គ្រោះថ្នាក់​ដល់កូនៗ ។ បើ​មានធុង ហើយ​នៅទឹក​តិចៗនោះ ក្មេងៗ​ឈោង​ដួសទឹក ប្រឹងឈោង ទាល់​តែ​ក្បាល​ដាំដូង​ដល់​បាតធុង ហើយគ្មាន​វិធី​នឹង​រើបំរាស់ ជា​ហេតុ​ធ្វើ​អោយ​ក្មេងឈ្លក់​ទឹកស្លាប់ ។

បើមាន​ក្មេងតូចៗ គួរកុំ​ប្រើធុង​ជាការ​ល្អ បើ​ប្រើធុង​ត្រូវ​តែធុង​ខ្ពស់ៗ ហើយ​ដាក់​ទឹក​អោយពេញ ដែលក្មេង​មិន​អាច​ដួស រឺ ឈោង បាន ។ ការពារថែទាំ​កូនៗ​អោយបានល្អ» ។ សូមចូលរួមរំលែកទុក្ខដល់គ្រួសារក្មួយស្រីផង សូមអោយក្មួយស្រីទៅកាន់សុគតិភព កើតជាតិក្រោយកុំ​ជួបរឿងដូចជាតិនេះទៀត ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial