ម៉ាក់ៗទាំងអស់គួរដឹង និងប្រុងប្រយ័ត្ន ចំពោះជំងឺ​គ្រុនឈាម និង ជំងឺផ្តាសាយធំ ព្រោះ​រោគសញ្ញា​វា​​ស្រដៀងគ្នា ​អ្នកអាច​ច្រលំគ្នា

ថ្មីៗនេះ​​ជំងឺគ្រុនឈាម​កំពុងផ្ទុះ​ឡើងខ្លាំង ហើយមានក្មេងៗជាច្រើននាក់ បាន​ទទួល​រងនូវ​ជំងឺនេះ ។ អ្វីដែលព្រួយបារម្ភបំផុតនោះគឺ ប្រសិនបើអ្នកប្រហែសតែបន្តិចនោះ វាអាចឆក់ជីវិតកូនលោកអ្នកបាន ។ ដូច្នេះហើយម៉ាក់ៗ ក៏ដូចជាប៉ាៗទាំងអស់គ្នា គួរតែដឹងអំពីរោគសញ្ញារបស់វាអោយបានច្បាស់ ហើយតាមដានអោយជាប់នៅពេលដែលកូនរបស់លោកអ្នកក្តៅខ្លួនចាប់ពី 39.5c ហើយដាក់ថ្នាំអ្វីក៏មិនបាត់នោះ ។

ទោះបីជាយ៉ាងណាក៏ដោយ ជំងឺគ្រុនឈាម និងជំងឺផ្តាសាយធំ ក៏លេចចេញនូវរោគសញ្ញាស្រដៀងគ្នា ដែលអាចធ្វើអោយលោកអ្នក​ច្រលំផងដែរ ។ ជាក់ស្តែង​មានបងស្រីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pisey Sim បានធ្វើការចែករំលែក នូវបទពិសោធរបស់គាត់ផ្ទាល់តែម្តង ដោយគាត់បានសរសេរយ៉ាងដូច្នេះថា៖

«ជំងឺ​គ្រុន​ឈាម​ឥឡូវ​ភាគ​ច្រើន​ជ្រៀត​ចូល​ជាមួយ​មេរោគ​ផ្តាសាយ​ធំ ម៉ាក់ៗ​ទាំង​អស់​គ្នា​ប្រយ័ត្ន​ប្រយែង​អោយ​បាន​ច្រើន ។ កូន​ពៅ​ខ្ញុំ 2​អាទិត្យ​មុន គាត់ក្តៅ​ខ្លួន​ចាប់ផ្តើម​ដំបូង 39.5c ដាក់​ថ្នាំ​មិន​ស្រក​កំដៅឡើយ ។ មិនចាំ​ឡើយ​ខ្ញុំបាន​យក​កូន​ទៅ​ពេទ្យភ្លាមៗ ក្រោយ​ពី​គ្រូពេទ្យ​វិនិច្ឆ័យ​រោគ​មក​បាន​សង្ស័យ​ថា​គាត់​ផ្តាសាយធំ តែ​អីដែល​ពេទ្យ​ផ្តល់​យោបល់​មក​ គួរសំរាក​នៅ​ពេទ្យ​តាមដាន​ស្ថានភាព​ជំងឺ ។ គ្រូពេទ្យ​បាន​តាម​ដាន​ប្លាកែត​ឈាម​កូន​ខ្ញុំ​រាល់ថ្ងៃ កូនមិន​ស្រក​កំដៅ​ទាល់​តែ​សោះ រយះពេល​ បី ទៅបួនថ្ងៃ​ហើយ ថ្នាំ​បញ្ចុះ​កំដៅ​គ្មាន​ប្រសិទ្ធភាព​ឡើយ ។

ពេទ្យ​បាន​ត្រឹម​ណែនាំ​ថា​ប្លាកែតឈាម​ធ្លាក់​ចុះ​រហូត គួរផ្អាក​ប្រើ​ប្រភេទ​ថ្នាំ​ឆ្លាស់​បន្ថយ​កំដៅ 3 ម៉ោងម្តង ។ បាន​ត្រឹម​ណែនាំ​​អោយ​ព្យាយាម​ជូត​ខ្លួន​អោយ​គាត់ ដោយកន្សែងសើម 5 នាទី​ពូត​ទឹក​ម្តង ព្រោះ​ថ្នាំ​ឆ្លាស់​ប្រើ​ច្រើន​មិនបាន​ឡើយ ។ ពេលប្លាកែត​ឈាម​កូនចុះ​បែបនេះ ខ្ញុំពិត​ជា​បារម្មណ៍​មែនទែន​អង្គុយ​ហូរទឹកភ្នែក​ បារម្មណ៍​កូន លទ្ធផល​គឺ​កូន​ខ្ញុំ​បាន​ជាទាំង​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គួរ​អោយបារម្មណ៍ ។

– ទី1 ខ្ញុំមិន​បង្អង់​ចាំ​មើល​ឡើយ​តាំង​ពី​កូនក្តៅ​ខ្លួន​ខ្លាំង​ថ្ងៃដំបូង ខ្ញុំយក​កូន​ទៅពេទ្យ ដែល​គួរ​អោយ​ទុកចិត្ត​បំផុត ។
– ទី2 ខ្ញុំ​មិន​ប្រើប្រភេទ​ថ្នាំ​បញ្ចុះ​កំដៅ ដែល​ជា​ប្រភេទ​ថ្លាំ​ឆ្លាស់​ដោយ​ចិត្ត​ឯងឡើយ ខ្ញុំត្រូវ​ព្រឹក្សា​ជាមួយ​ពេទ្យ​ជាមុន​សិន​ជាមួយ និង​ស្ថានភាព​បែបនេះ ។  ក្រោយ​ពីការ​តាមដាន​ប្លាកែត​ឈាម​កូនខ្ញុំ ថ្ងៃទី 3កូនខ្ញុំ​នៅតែ​ឈាមធ្លាក់​ចុះ ដែល​ជា​រោគសញ្ញា​គ្រុនឈាម 100% គ្រូ​ពេទ្យ​ប្រាប់​ថាពិបាក​បន្តិច ព្រោះ​កូនខ្ញុំ​មាន​ជំងឺផ្តាសាយធំ លាយគ្រុនឈាម បែបនេះ​ហើយ​ដែល​ធ្វើអោយ​គាត់​ចុះខ្សោយ ។ មេរោគ​ផ្តាសាយ​ធំ​មាន​រោគ​សញ្ញា​ដូច​គ្រុនឈាម​សឹងតែ 100% ដូច្នេះ​ហើយ​ជា​ហេតុ​ពិបាក​សំគាល់ ។

ផ្តាសាយ​ធំក្តៅ​ខ្លួន​ខ្លាំង 5 ថ្ងៃ​កំដៅ 39 ជាង​ទៅ40 អង្សារ តែគ្រុន​ឈាមក្តៅ​ខ្លួន​ខ្លាំងតែ 3 ថ្ងៃប៉ុណ្ណោះ ។ កំដៅ​ចាប់ផ្តើម​ស្រក​នៅថ្ងៃ​ចុងក្រោយ​ដែល​អាច​ជាថ្ងៃ​ជា និង​អាច​ជា​ថ្ងៃគ្រោះថ្នាក់​ផងដែរ ទោះ​គ្រុនឈាម​គ្មានថ្នាំព្យាបាល តែវា​នឹង​មាន​សុវត្ថិភាព​បំផុត​អំឡុង​ពេល​ដែល​យើង​ព្យាយាម​តាមដាន​យ៉ាង​យក​ចិត្តទុក​ដាក់បំផុត មេរោគ​ផ្តាសាយ​ធំ​ មាន​ថ្នាំព្យាបាល​ប្រើថ្នាំ​រយះពេល 5 ថ្ងៃ តែ​គ្រុនឈាម​វិញ អ្វី​​ដែល​ម៉ាក់ៗ គួរ​ធ្វើនោះ​មាន​តែប្រយ័ត្ន និង​តាម​ដាន​កូនៗ អោយ​មែនទែន ។ គេង​ពេទ្យ​ចុះ​កុំយក​កូន​មក​ផ្ទះអី កុំ​បណ្តោយ​អោយកូន​ក្តៅខ្លួន ពីរ​ទៅបី​ថ្ងៃ ចាំយក​ជួស​ឈាមអី ។ តាមបទ​ពិសោធ​ខ្ញុំផ្ទាល់ ខ្ញុំគ្រាន់​តែចង់​ចែក​រំលែកៗ​ខ្លះៗ​តែប៉ុណ្ណោះ ។

ក្រោយ​ពីគ្រូ​ពេទ្យ​បានពន្យល់ខ្ញុំ​យ៉ាង​ក្បោះក្បាយ ខ្ញុំក៏​នាំ​ពាក្យគាត់​ប្រាប់ម៉ាក់​គ្រប់គ្នាបន្ត ។ កូន​ខ្ញុំគ្រុន​ឈាម 2ដង​ ម្តង​មកជាមួយ​រលាក​បំពង់ក ម្តង​ក្រោយនេះ​មកជា​មួយ​ផ្តាសាយធំ បែបនេះ​ហើយ ចំណុចត្រង់នេះ​ហើយ​ដែល​ធ្វើអោយ​មាន​ការធ្វេសប្រហែស តែក៏​បាន​ជាធម្មតាវិញ បន្ទាប់ពី​ការ​តាមដាន​យ៉ាង​ជាក់លាក់ និង​យកចិត្តទុក​ដាក់​បំផុត​ពី​ខ្ញុំផ្ទាល់ និងគ្រូពេទ្យ​ផងដែរ ។ អញ្ចឹង​អោយ​ម៉ាក់ៗ​ទាំង​អស់​គួរ​តែ​ប្រុងប្រយត្ន័​អោយ​ខ្ពស់​បំផុត» ។

អរគុណសម្រាប់ការចែករំលែក ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial