ទីកន្លែង​​បុរាណ​ដ៏អាថ៌កំបាំងទាំង ៤ ដែលគេ​រកឃើញ​នៅ​លើផែនដី

នៅលើលោកយើងនេះ មានរបស់ប្លែកៗ និងអាថ៌កំបាំងជាច្រើន ដែល​គ្មាន​​អ្នក​ណា​​អាច​រក​ចម្លើយ​ឃើញ​ថាវាជាអ្វី​​អោយ​ប្រាកដនោះទេ ។ ជាក់ស្តែងទីកន្លែងទាំង ៤ ខាងក្រោមនេះ ដែលគេ​រក​ឃើញ​នៅលើផែនដី ប៉ុន្តែ​វានៅ​តែ​ស្ថិតនៅ​ក្នុងភាពស្រពិចស្រពិល ហើយ​អាថ៌កំបាំង​រហូត​មកដល់​ពេលនេះ ៖

១. Stone Age Tunnels
ផ្លូវក្រោមដីនេះ ត្រូវបានកសាងឡើងដោយមនុស្ស ហើយវាមានអាយុកាលតាំងពីសម័យុគថ្មម្ល៉េះ ។ អ្វីដែលគេនៅតែឆ្ងល់នោះគឺ តើ​ពួកគេ​អាច​សាងសង​ប្រព័ន្ធ​ដ៏ទូលាយ​បែបនេះ​យ៉ាងម៉េច​កើត​កាល​ពីសម័យនោះ ។ ការរកឃើញ​បណ្តាញផ្លូវរូងក្រោមដីដ៏ធំទូលាយនេះ បានបង្ហាញថា​​មនុស្ស​​ដែល​​រស់​នៅ​​កាល​​ពី​សម័យយុគថ្មនោះ គឺ​ពុំមែន​​គ្រាន់​តែ​រស់នៅ​​ដោយ​ការ​បរបាញ់សត្វ រឺក៏​រស់នៅ​ដោយ​ប្រមូល​ម្តុំគ្នា​ប៉ុណ្ណោះទេ ។

អ្នកជំនាញខ្លះជឿជាក់ថា ពួកគេកសាងរូងក្រោមដីនេះឡើង ដើម្បីការពារខ្លួនពីមនុស្សជជក់ឈាម ខណៈអ្នកជំនាញខ្លះទៀតជឿថា ពួកគេសាងសង់រូងនេះ ដើម្បីសុវត្ថិភាពរបស់ពួកគេ ការពារពីស្ថានភាព​អាកាសធាតុ រឺក៏ការពារ​ពេលមានសង្គ្រោះឈ្លានពានណាមួយ ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រតែប៉ុណ្ណោះ ។

២. The Longyou Grottoes
ជារូងដ៏បុរាណ​មួយក្នុងពិភពលោក ដែលកសាង​ឡើង​នៅសតវត្សទី ៩ ។ រូងនេះផងដែរ ធ្វើចេញដីឥដ្ឋ ហើយគេរកវា​ឃើញ​នៅប្រទេសចិន ។ អ្នកវិទ្យាសាស្ត្រ​​ជាច្រើនក្រុម ដែល​មកពីជុំវិញពិភពលោក រួមមានក្រុមអ្នកបុរាណវិទ្យា ក្រុមស្ថាបត្យកម្ម ក្រុមវិស្វកម្ម និងភូមិសាស្ត្រ នៅតែមិនអាចរកឃើញថា តើវាកសាង​ឡើង​ដោយអ្នក ហើយ​ហេតុអ្វី​បានជា​ពួកគេ​ធ្វើរូង​នេះឡើង​នោះទេ ។ ទោះជាយ៉ាងណា ពួកគេធ្វើការសន្និដ្ឋានថា រូងនេះប្រហែលជាកសាងឡើងតាំងពីមុនសម័យរាជវង្ស​ឈិន (នៅឆ្នាំ ២១២មុនគ.ស) ទៅទៀត ប៉ុន្តែនៅទីនោះ​មិនមានកំណត់ត្រារបស់ពួកគេ (អ្នកកសាង ) នោះទេ ។

៣. The Grate of the sun
ច្រកព្រះអាទិត្យនេះ កសាងឡើងអំពីថ្ម វានៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃនេះ ។ The Grate of the sun នេះស្ថិតនៅក្នុងប្រទេសបូលីវី ហើយវាត្រូវបានគេនិយាយ ប្រហែលជាកន្លែងដើមកំណើត​ដំបូងនៃមនុស្ស​នៅលើ​ផែនដី ។ ចម្លាក់នៅលើទ្វារ​ ត្រូវបានគេគិត​ថាវា​មាន​លក្ខណៈជា​​តារាសាស្ត្រ និង ជាហោរាសាស្ត្រ ។ មនុស្សជាច្រើនបានជឿថា ច្រកទ្វារនេះ ត្រូវបានគេប្រើជាប្រតិទិន ទើបគេហៅវាថា ច្រកទ្វារប្រតិទិន ។

ពិតណាស់វាហាក់ដូចជាបង្ហាញពី រយៈ​ពេល​​ដែល​​ផែនដី​​ដើរ​ជុំវិញ​​ព្រះអាទិត្យ តែបើគិតតាម​ឆ្នាំសុរិយាគតិ​យើង​​​បច្ចុប្បន្ន​គឺមិនត្រូវគ្នាទេ ដោយសារតែប្រតិទិននេះ មានត្រឹមតែ ២៩០ ថ្ងៃ ដែលបែងចែកជា ១២ ខែ ហើយខែនីមួយៗ​មានត្រឹមតែ ២៤ ថ្ងៃតែប៉ុណ្ណោះ ។ តាមទ្រឹស្តីផ្សេងទៀត បានគិតថាច្រកទ្វារនេះ ប្រហែលជា​ Land of The Gods ។

៤. L’Anse aux Meadows
ទីកន្លែងនេះ​មាន​អាយុកាល ១០០០ ឆ្នាំ មកហើយ ដែល​មានទីតាំង​នៅ Newfoundland ប្រទេសកាណាដា ។ វាត្រូវបានគេសន្និដ្ឋានថា ជា​លំនៅ​របស់ ពួក Viking ស្នាក់​អាស្រ័យ​មុន​ពេល​ដែល​ពួកគេ​ធ្វើដំណើរ​​ទៅកាន់​​អាមេរិក​ខាងជើង ។ ទីកន្លែងនេះអាច​ត្រូវបានក្រុម Viking កាន់កាប់រយៈពេលចម្លោះពី ៣ ទៅ ១០ ឆ្នាំ ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial