វិធីធ្វើថ្នាំ​ដេញ​​មូស​​ងាយៗ ចំណាយលុយតិច តែមានប្រសិទ្ធភាពខ្ពស់

មួយរយៈចុងក្រោយនេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងយ៉ាងខ្លាំង ដែលជាហេតុធ្វើអោយអ្នកម្តាយ គ្រប់រូបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកូនៗតូចៗរបស់ពួកគាត់ ។ ទន្ទឹមគ្នានេះដែរ ក៏មានស្ត្រីជាម្តាយដ៏ឆ្លាតវៃម្នាក់ បានធ្វើការចែករំលែកអំពីវិធី​កំចាត់មូសងាយៗ ហើយប្រាក់អស់តិចខ្លាំងមែនទែន ។

មិនតែប៉ុណ្ណោះវាមានប្រសិទ្ធភាពខ្ពស់ និង​មិនមាន​ផលប៉ះពាល់​ដល់សុខភាពក្មេងៗនោះទេ​។ អ្នកម្តាយដ៏ឆ្លាតវៃរូបនោះ បានសរសេរយ៉ាងក្បោះក្បាយដូចខាងក្រោមនេះ៖

គ្រឿងផ្សំ៖
– ក្បាលដុយ និង​ដប​ទឹកថ្នាំ​បណ្ដេញមូស
– ទឹកក្រូច​ឆ្មារគៀប​យកទឹក
– ផ្កាក្លាំពូ 1 ខាំតែ 8000៛ ទេ (ប្រើបាន 10 – 20 ដង) ទិញ​តាម​ហាង​ថ្នាំចិនសែ

វិធីធ្វើ៖
– លាយ​គ្រឿងផ្សំខាងលើ​ចូលគ្នា រួច​ជ្រក​ចូលដប ហើយ​មួល​អោយ​ជិត​ រួចដោត​ដុយ​ទុកចោល
ក្លិន​ចាប់​ផ្ដើម​សាយ​ភាយ​ប្រហើរ ហើយ​ប្រើបាន​យូរទៀត ។ បញ្ជាក់៖ បើ​ទំហំ​បន្ទប់ ឬ ផ្ទះធំ ដាក់​ដោត​ប្រើ 2 ទៅ វាបាន​ផល​លឿនៗ ។ អរគុណសម្រាប់ការចែករំលែក​នូវវិធីដ៏ល្អនេះ ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial